ប្រចាំ​ឆ្នាំ ២០២១ នេះ​តារា​បាល់ទាត់​ ១០ រូប កើប​លុយ​បាន​ច្រើន​បំផុត តែ​គ្មាន​កីឡាករ Chelsea

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​ក្លឹប​តោ​ខៀវ Chelsea នៅ​រយៈ​ពេល​ចុង​ក្រោយ ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ជា​ពិសេស​ក្រោយ​ឈ្នះ​ពាន UEFA Champions League តែ​ក្នុង​បញ្ជី​កីឡាករ​ទាំង ១០ កើប​លុយ​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ គឺ​គ្មាន​ឈ្មោះ​សមាជិក​នៅ​ក្លឹប​មួយ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ​នៅ Premier League គឺ​មាន​តែ​កីឡាករ​របស់​ក្លឹប Man United និង Liverpool ប៉ុណ្ណោះ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង ៦។ បើ​តាម​របាយការណ៍​ពី Forbes បាន​ចុះ​ផ្សាយ​នៅ​ឈ្មោះ​តារា​បាល់ទាត់​ ១០ រូប ដែល​អាច​កើប​លុយ​ចូល​ហោប៉ៅ​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០២១ ដោយ​បូក​នូវ​ថ្លៃ​ពលកម្ម​ដែល​ពួក​គេ​ទទួល​បាន និង​ទំហំ​នៃ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ រាប់​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា រហូត​ដល់​ដំណាច់​ឆ្នាំ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០) Eden Hazard ក្លឹប Real Madrid ទទួល​បាន ២៩ លាន​ដុល្លារ


៨) Gareth Bale ក្លឹប Real Madrid ទទួល​បាន ៣២ លាន​ដុល្លារ
៨) Paul Pogba ក្លឹប Man Utd ទទួល​បាន ៣៤ លាន​ដុល្លារ
៧) Andres Iniesta ក្លឹប Vissel Kobe ទទួល​បាន ៣៥ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


៦) Robert Lewandowski ក្លឹប Bayern Munich ទទួល​បាន ៣៥ លាន​ដុល្លារ
៥) Mohamed Salah ក្លឹប Liverpool ទទួល​បាន ៤១ លាន​ដុល្លារ
៤) Kylian Mbappe ក្លឹប PSG ទទួល​បាន ៤៣ លាន​ដុល្លារ
៣) Neymar Jr ក្លឹប PSG ទទួល​បាន ៩៥ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


២) Lionel Messi ក្លឹប PSG ទទួល​បាន ១១០ លាន​ដុល្លារ
១) Cristiano Ronaldo ក្លឹប Man Utd ទទួល​បាន ១២៥ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​លេខ​រៀង​ទី ១ ដែល​មាន​ឈ្មោះ CR7 តាម​ថា អាច​ជា​នឹង​ធ្លាក់​មក​លេខ ២ ប្រសិន​ណា Messi មាន​ឈ្មោះ​ជា​កីឡាករ​របស់​ក្លឹប​បារាំង PSG តាំង​តែ​ពី​ដើម​ឆ្នាំ ២០២១។ ទំហំ​ប្រាក់​ពលកម្ម​ជា​រួម Messi ទទួល​បាន ៧៥ លាន​ដុល្លារ រាប់​ទាំង​ការ​ចាយ​ពេល​ឲ្យ​ក្លឹប Barcelona និង PSG ពេញ​មួយ​ឆ្នាំ ខណៈ Ronaldo ទទួល​បាន ៧០ លាន​ដុល្លារ ជាមួយ​ការ​ចាយ​ពេល​នៅ​ក្លឹប Juventus និង Man Utd។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​នៅ​ទំហំ​កិច្ច​ព្រមព្រៀង​ផ្សេងៗ ជាមួយ​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ​គឺ Ronaldo នៅ​តែ​មាន​ប្រៀប​ជាង Messi ពោល​កីឡាករ​ព័រទុយហ្គាល់​ទទួល​បាន ៥៥ លាន​ដុល្លារ ធៀប​នឹង​កីឡាករ​អាហ្សង់ទីន​ទទួល​បាន​ត្រឹម ៣៥ លាន​ដុល្លារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជក់​ដែរ​ថា បើ​ធៀប​ទៅ​ឆ្នាំ ២០២០ ចំណាត់ថ្នាក់​ទាំង ១០ ហាក់​មាន​ការ​ប្រែប្រួល​ច្រើន ជាក់ស្តែង​ដូច​តំណែង​លេខ ១ និង​លេខ ២ របស់ Ronaldo&Messi គឺ​មាន​ការ​ឆ្លាស់​គ្នា ហើយ​កីឡាករ​ដែល​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី រួម​មាន Antoine Griezmann និង David de Gea ហើយ​ជំនួស​មក​វិញ​ដោយ Andres Iniesta និង Eden Hazard៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT