Ferdinand ៖ Man Utd ​គ្មាន​ឱកាស​លើក​ពាន Champions League ​ទេ

Rio Ferdinand ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​គ្មាន​ឱកាស​យក​ពាន​ UEFA Champions League ​បាន​ឡើយ ​បើ​ទៅ​លើ​ប្រព័ន្ធ​ការពារ​របស់​ក្រុម​បច្ចុប្បន្ន​នេះ​នៅ​ខ្សោយ​ណាស់។

Man Utd ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ Champions League ​នៅ​យប់​ស្អែក ដោយ​ប៉ះ​ជាមួយ​ក្រុម Young Boys ។ ការ​ត្រៀម​ខ្លួន​ចូល​លេង​នេះ​ដែរ ​ត្រូវ​បាន​អតីត​កីឡាករ​របស់​ខ្លួន ​លោក Ferdinand ​មើល​ឃើញ​ថា​ក្រុម​មាន​បញ្ហា​នៅ​តំបន់​ការពារ ដែល​ពួកគេ​មិន​អាច​បិទ​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ​បាន​ឡើយ។ កត្តា​នេះ ​បាន​ធ្វើ​ឱ្យ​អតីត​ខ្សែ​ការពារ​រូប​នេះ គិត​ថា​ក្រុម​បិសាច​ក្រហម​ពិត​ជា​ពិបាក​ក្នុង​ការ​លើក​បាន UCL ​នា​ឆ្នាំ​នេះ​ខ្លាំង​ណាស់។

“ពួកគេ​មិន​បាន​ទិញ​ខ្សែ​ការពារ​ណា ​មក​បន្ថែម​កម្លាំង ​និង​បំបាត់​កន្លែង​ចន្លោះ​ប្រហោង​ឡើយ។ ពួកគេ​មាន​តែ Super Man ​នៅ​ចាំ​ទី​ម្នាក់​ប៉ុណ្ណោះ​គឺ De Gea ​។ ប្រសិន​បើ​មិន​មាន​គាត់ ៤​ឆ្នាំ​មក​នេះ ​ខ្ញុំ​មិន​ដឹង​ថា​ក្រុម​ទាំង​មូល ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ ខណៈ​ដែល​កីឡាករ​ដទៃ​នៅ​តំបន់​ការពារ ​តែងតែ​បង្ក​កំហុស​ជា​រាង​រាល់​សប្ដាហ៍”។ សម្ដី​របស់​លោក Ferdinand ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT