Man City លែង​ខ្វល់​រឿង​លុយ​ ថា​សំខាន់​ធ្វើ​ម៉េច​យក​ម្នាក់​នេះ​ចូល​ក្លឹប​ឲ្យ​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ផែនការណ៍​ចាយ​លុយ​ធំ​ថ្ពក់​យក Kylian Mbappe នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ​ ដើម្បី​ធានា​ថា​ក្លឹប​អាច​ពង្រឹង​តំបន់​ប្រយុទ្ធ​ជា​ថ្មី ក្រោយ​មាន​ចន្លោះ​ប្រហោង​ដូច​ពេល​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប Real Madrid ក៏​ជា​គូ​ប្រជែង​មួយ​ដែរ ក្នុង​ការ​ចង់​បាន Mbappe ពី PSG តែ​បើ​និយាយ​ពី​សម្ព័ន្ធភាព​រវាង​ក្លឹប​អេស្ប៉ាញ-បារាំង ហាក់​មិន​ស៊ី​ខ្សែ​គ្នា​ទាល់​តែ​សោះ។ យ៉ាង​ណា​ពេល​នេះ ក្លឹប​ Man City មាន​សេដ្ឋី​លោក Sheikh Mansour ជា​ម្ចាស់ បាន​ផ្តល់​ដំណឹង​ទៅ​ថ្នាក់​ក្រោម​ទាំង​អស់​ហើយ ឲ្យ​រៀប​ផែនការណ៍​ចូល​ចរចា​នាំ​យក​យុវជន​ឆ្នើម​វ័យ ២២ ឆ្នាំ មក​ចូលរួម​នៅ Etihad ឲ្យ​បាន បើ​ទោះ​បី​ក្លឹប​ត្រូវ​ចាយ​ក្រាស់ក្រែល​ប៉ុណ្ណា​ក៏​ដោយ។ នេះ​បើ​តាម​ការ​ការ​លើក​ឡើង​ក្នុង​ប៉ុស្តិ៍​កម្មវិធី The Transfer Window។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Mbappe សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​កន្លង​ទៅ Real ធ្លាប់​ដាក់​សំណើ​ដល់​ទឹក​ប្រាក់ ១៧១ លាន​ផោន តែ​ PSG នៅ​តែ​មិន​ព្រម ដោយ​ចោទ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Florentino Perez លេង​ខ្សែ​លើ​គេ​ពេក អ៊ីចឹង​ចាំ​មើល Man City ចូល​ចរចា​ពេល​ខាង​មុខ​នេះ​វិញ​ម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT