ក្លឹប Barcelona បានវីវក់ខ្លាំងនៅពេលចុងក្រោយ ជាពិសេសកាលប្រកួតទល់ Cadiz លេងបានត្រឹមស្មើ ០-០ ហើយកីឡាករនិងគ្រូបង្វឹកបានទទួលរងពិន័យកាតក្រហមថែមទៀត។ នោះគឺ Frenkie de Jong បានកាតក្រហម, Sergio Busquet បានកាតលឿងហើយ អ្នកចាត់ការលោក Ronald Koeman បានកាតក្រហម។
បើតាមការកំណត់របស់ La Liga គឺសម្រាប់ de Jong នឹងត្រូវខកខានមួយប្រកួត ពោលគឺការប៉ះ Levante នាយប់ថ្ងៃអាទិត្យស្អែកនេះ។ ប៉ុន្តែសម្រាប់លោក Koeman គឺត្រូវខកខានដល់ទៅ ២ ប្រកួត ពោលទាំងការប៉ះ Levante និង Atletico Madrid បន្ថែមមួយទៀតនៅសប្តាហ៍ក្រោយ។
នេះមានន័យថា Barcelona នឹងលេងដោយគ្មាន Koeman ឈរបញ្ជា ២ ប្រកួត ពោលអាចជំនួសដោយជំនួយការគ្រូបង្វឹកណាមួយ តាមការសម្រេចពីក្លឹប។ យ៉ាងណាវាក៏អាចនឹងក្លាយជាប្រកួតចុងក្រោយរបស់អ្នកចាត់ការសញ្ជាតិហូឡង់ផងដែរ ប្រសិនក្លឹបសម្រេចដកតំណែង Koeman នៅចន្លោះពេលមួយសប្តាហ៍ខាងមុខ៕
ប្រភព៖ Football-Espana