ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតជាមួយក្រុម Manchester City ក្នុងពានរង្វាន់ English Premier League នម៉ោង៦:៣០នាទីល្ងាចនេះ។
មុនការប្រកួតធំប្រចាំសប្ដាហ៍នេះកើតមានឡើង លោក Pep Guardiola បាននិយាយសរសើរទៅខ្សែប្រយុទ្ធចំណូលថ្មី Lukaku របស់ក្រុម Chelsea ។ អ្នកចាត់ការអេស្ប៉ាញរូបនេះ មើលឃើញថាកីឡាករបែលហ្សិកពិតជាមានគ្រោះថ្នាក់ពិតមែន និងរូបគេសក្ដិសមទទួលបានតំណែងជាខ្សែប្រយុទ្ធកំពូលម្នាក់នាពេលបច្ចុប្បន្ននេះណាស់។
ជាមួយគ្នានេះ លោក Pep ក៏បានបង្ហើបថាលោកនឹងស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់មកពង្រឹងក្រុមបន្ថែមទៀតដែរ ក្រោយពីមិនអាចយក Harry Kane បានកាលពីពេលកន្លងទៅ។ ក្រុម Manchester City ត្រូវបានគេមើលឃើញថាខ្វះប្រយុទ្ធកណ្ដាលម្នាក់ តាំងពីកីឡាករ Sergio Aguero ចាកចេញទៅ៕ប្រភពDailymail