Salah ៖ Liverpool អាចឈ្នះទាំង Premier League និង Champions League

Mohamed Salah ​ខ្សែ​ប្រយុទ្ធ​ក្រុម Liverpool ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន ​អាច​លើក​ពាន​២​នៅ​រដូវ​កាល​នេះ ​ទាំង English Premier League ​និង UEFA Champions League ។

កាល​ពី​សប្ដាហ៍​មុន Jurgen Klopp ​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក Gary Neville ​យ៉ាង​ចាស់​ដៃ ​ក្រោយ​ពី​អតីត​កីឡាករ​ក្រុម Man Utd ​រូប​នេះ ​និយាយ​ថា​ក្រុម Liverpool ​គួរ​តែ​ចោល Champions League ​បើ​សិន​ចង់​ឈ្នះ Premier League ។ ខណៈ​ដែល​ម្សិលមិញ​នេះ Salah ​ដែល​មិន​និយាយ​អ្វី​យូរ​មក​ហើយ​នោះ ​បាន​ចេញ​មុខ​បញ្ជាក់​រឿង​គោល​បំណង​ក្រុម​នៅ​រដូវ​កាល​នេះ​ផង​ដែរ។

កីឡាករ​អេហ្ស៊ីប ​ខាង​លើ​បាន​និយាយ​ថា​៖ “ជាក់​ស្ដែង ​យើង​អាច​ឡើង​ដល់​ផ្ដាច់​ព្រ័ត្រ​ម្ដង​ទៀត។ យើង​អាច​ឈ្នះ​ពាន​បាន។ ខ្ញុំ​គិត​ថា យើង​អាច​ឈ្នះ​ពាន​ទាំង​ពីរ ​ទាំង Champions League ​និង Premier League ។ គ្រប់​យ៉ាង​អាច​កើត​ឡើង​ជា​និច្ច”។

សូម​បញ្ជាក់​ថា Liverpool ​បើក​រដូវ​កាល​នៅ​លីគ​អង់គ្លេស ​៥​ប្រកួត ឈ្នះ​ទាំង​៥​ប្រកួត។ ខណៈ​ដែល​ពាន​រង្វាន់ UEFA Champions League ​វិញ ​ពួកគេ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ ​ជាមួយ PSG ​នៅ​យប់​នេះ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT