ប្រដាល់សកល UBC សប្តាហ៍ទី២ មានគូជក់ចិត្ត៦គូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» នឹងត្រូវរៀបចំការប្រកួតតសប្តាហ៍ទី២​ កាន់តែជក់ចិត្ត នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយទស្សនិកជនអាចទស្សនាតាមរយៈការផ្សាយផ្ទាល់លើផេកសហព័ន្ធកីឡាប្រដាល់សកល និងផេកដៃគូមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡាប្រដាល់សកល កាលពីសប្តាហ៍ទី១ថ្មីៗនេះ ពេលនេះសហព័ន្ធរៀបចំការប្រកួតសប្តាហ៍ទី២ ដោយរៀបចំចំនួន៦ប្រកួត លើ៦ប្រភេទទម្ងន់ ចាប់ពី៥២គីឡូក្រាម ដល់៦០គីឡូក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុយ សុភ័ណ្ឌ អះអាងថា ដោយសារការប្រកួតសប្តាហ៍ដំបូងនេះ មានការប្រកួតមួយចំនួនមានកម្រិតបច្ចេកទេសខុសឆ្ងាយបន្តិច ហើយនៅពេលខាងមុខ សហព័ន្ធនឹងព្យាយាមរៀបចំផ្គូរផ្គងចាប់គូឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីឲ្យការប្រកួតកាន់តែល្អមើល ហើយកាត់បន្ថយកុំឲ្យមានសន្លប់ច្រើនពេក នោះគឺដោយសារកម្រិតបច្ចេកទេស មានភាពខុសគ្នាឆ្ងាយពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលបំណងចម្បងនៃព្រឹត្តិការណ៍ប្រដាល់សកលថ្មី ULTIMATE BOXING CHAMPIONSHIP 2021នេះ គឺជាឱកាសសំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនីតាមបណ្តាក្លឹប ក៏ដូចជាកីឡាករជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ពួកគាត់ ឈានឆ្ពោះទៅស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើកចំពោះមុខនេះ។ តាមរយៈព្រឹត្តិការណ៍នេះ សហព័ន្ធជឿជាក់ថា វាជាដំណើរការអភិវឌ្ឍន៍សិទ្ធផលរបស់កីឡាករ កីឡាការិនីកាន់តែល្អរីកចម្រើនបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ជំហានដំបូង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមរៀបចំចំនួន ៦សប្តាហ៍ ដោយ២សប្តាហ៍ដំបូងនេះត្រូវធ្វើជាប់ៗគ្នា រីឯ៤សប្តាហ៍ទៀត នឹងត្រូវរំលងមួយសប្តាហ៍ ពោលគឺ២សប្តាហ៍ម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT