ក្រុមសេះបង្កង់ Juventus បានស្គាល់ជ័យជម្នះក្នុងលីគវិញហើយកាលពីយប់មិញនេះ ដោយយកឈ្នះលើក្រុម Spezia ក្នុងលទ្ធផល ៣-២។
បន្ទាប់ពីធ្វើមិនបានល្អ៤ប្រកួតមកនេះ ក្រុម Juventus នៅយប់មិញចាប់ផ្ដើមទម្រង់លេងប្រសើរឡើងវិញហើយ ដោយអាចយកឈ្នះលើក្រុមSpezia ក្នុងលទ្ធផល ៣-២។ ដោយ៣គ្រាប់ដែលពួកគេសម្រេចបាននោះកើតចេញពីកីឡាករ Kean ១គ្រាប់ Chiesa ១គ្រាប់ និង De Ligt ១គ្រាប់។ លទ្ធផលទទួលបានជ័យជម្នះនេះ នឹងធ្វើឱ្យក្រុម Juventus កាន់តែមានទំនុកចិត្តឡើងបន្ថែម១កម្រិតទៀត។
កីឡាករ De Ligt
ឆ្លងកាត់៥ប្រកួតនេះ ក្រុម Juventus ទើបមាន៥ពិន្ទុប៉ុណ្ណោះ។ អ្នកគាំទ្រជាច្រើនចាប់ផ្ដើមមិនពេញចិត្តជាមួយទម្រង់លេងរបស់លោក Allegri នោះទេ។ ដោយមានអ្នកខ្លះចង់ស្វែងរកអ្នកចាត់ការថ្មីមកស្រោចស្រង់ក្លឹបទៀតផងកាលពីសប្ដាហ៍មុន។ ជាមួយជ័យជម្នះនៅយប់មិញ គេជឿថាអាចនឹងធ្វើឱ្យអ្នកគាំទ្រស្ងប់ចិត្តបន្ដិចហើយ៕
ប្រភព៖ BBC
កីឡាករ De Ligt
កីឡាករ Kean