និយាយពីរឿង Jadon Sancho កាល ក្លឹប Borussia Dortmund ទិញចេញពីឈុតយុវជនរបស់ Man City គឺស្ថិតនៅតម្លៃ ៧,៨៤ លានអឺរ៉ូប៉ុណ្ណោះ លុះក្រោយបណ្តុះបណ្តាលឡើងជើង ៤ ឆ្នាំក្រោយ ក៏លក់បានចំណេញ ១ ទ្វេជា ១០ ដល់ ៨៥ លានអឺរ៉ូ។
ឥឡូវថ្មីៗនេះ មានដំណឹងថា ក្លឹបអាល្លឺម៉ង់បានទាក់ទងទៅ City សុំការនាំយកកីឡាករវ័យក្មេងមួយរូបទៀតហើយ តែសារនេះខាងមេឃខៀវបានបដិសេធភ្លាមៗ ដោយជៀសវាងដើរខុសដូចជំនាន់ Sancho ទៀត។
តាមសារព័ត៌មាន Football Insider បានឲ្យដឹងថា ក្លឹបមេឃខៀវ បានច្រានចោលសំណើក្លឹប Dortmund លើការចង់បានយុវជន Liam Delap នៅតម្លៃ ១៥ លានផោន។ ជារួម City គ្មានបំណងចង់លក់ចេញកីឡាករលេងតំណែងប្រយុទ្ធ វ័យ ១៨ ឆ្នាំរូបនេះឡើយ ពោលនឹងបន្តរក្សាជើងគេ យកមកលេងនៅឈុតធំនាពេលខាងមុខតែម្តង៕
ប្រភព៖ Football Insider