ប្លែក​ភ្នែក! ​អនុ​ប្រធានាធិបតី​ប្រទេស​ស៊ូរីណាម អាយុ ៦០ ឆ្នាំ សុំ​ចូល​លេង​ឲ្យ​ក្លឹប​ខ្លួន​ឯង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នយោបាយ​ក៏​នៅ​តែ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​វិស័យ​កីឡា ជាក់ស្តែង​ដូច​កន្លង​ទៅ​នេះ អនុ​ប្រធានាធិបតី​ប្រទេស​ស៊ូរីណាម ជា​ប្រទេស​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លឹប​ដែល​មាន​ឈ្មោះ​លោក​ជា​ម្ចាស់ រយៈ​ពេល​ជិត ១ ម៉ោង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ក្លឹប Inter Moengotaope ដែល​កាន់កាប់​ដោយ​អនុ​ប្រធានាធិបតី​ លោក Ronnie Brunswijk ដែល​បាន​ចូល​កាន់​តំណែង​តាំងតែ​ពី​ឆ្នាំ ២០២០។ បុរស​វ័យ ៦០ ឆ្នាំ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ទល់​ក្លឹប Olimpia របស់​ប្រទេស​ហុងឌុយរ៉ាស់។ តាម​ស្ថិតិ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត លោក Ronnie មាន​ស្ថិតិ​បញ្ជូន​បាល់​ជោគជ័យ ១៤ លើក​ក្នុង​ចំណោម​ការ​បញ្ជូន​ចេញ​ពី​ជើង ១៧ លើក​សរុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://twitter.com/i/status/1440459806330916883

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា នៅ​ការ​ប្រកួត​ជើង​ទី ២ ក៏​នឹង​កៀក​ចូល​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ​នេះ ហើយ​មិន​ទាន់​ច្បាស់​ថា​ បុរស​វ័យ ៦០ ឆ្នាំ​ខាង​លើ​នឹង​បន្ត​ចូលរួម​ឬ​អត់​នោះ​ទេ តែ​វត្តមាន​កូន​ប្រុស​លោក គឺ Damian ទំនង​ជា​នៅ​តែ​មាន បន្ទាប់​ពី​ជើង​ទី ១ ចូលរួម​លេង​ដែរ នៅ​តំណែង​ប្រយុទ្ធ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT