ចាប់តាំងពីកីឡាករខ្លាំងៗចេញទៅលេងក្រៅប្រទេសអស់ បច្ចុប្បន្ន Muangthong មិនមែនជាគូប្រជែងរបស់ Buriram ទៀតនោះទេ

សព្វថ្ងៃ ក្លិបបាល់ទាត់ Buriram United បានកំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនទាំងនៅក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ចាតិម៉ុងតេណេហ្គ្រោ Bozidar Bandovic ដែលបានដឹកនាំកីឡាករបានយ៉ាងល្អ ។

ក្រោយការយកឈ្នះគូប្រជែងក្នុងលីគរបស់ខ្លួន Muangthong United ៣-០ កាលពីយប់មិញ មានន័យថា Buriram United កំពុងតែខិតជិតដល់ការការពារពានលីគ ២រដូវកាលជាប់គ្នាហើយ ។ ពួកគេក៏បានបំបាក់ Muanthong ម្តងរួចមកហើយកាលពីជើងទីមួយ ដោយឈ្នះដល់ទៅ ៤ ទល់នឹង ០ ក្នុងទឹកដីរបស់ខ្លួន ។

Muangthong ដែលបានផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើន ដូចជាគ្រូបង្វឹក និងកីឡាករល្បីៗ ដែលចេញទៅប្រកបអាជីពនៅក្រៅប្រទេសរួមមាន Teerasil Dangda, Theerathon Bunmathan, Chanathip Songkrasin និងអ្នកចាំទី Kawin Thamsatchanan ជាដើម។

បច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី ៣ ពោលគឺនៅក្រោម Buriram ដល់ទៅ ២១ពិន្ទុឯនោះ ត្រឹមសប្តាហ៍ទី ៣០ ក្នុងលីគនារដូវកាល ២០១៨នេះ ។

គ្រាដែលក្នុងលីគធ្វើបានល្អហើយនោះ Muanthong ក៏បានជ្រុះពីពានរង្វាន់ធំៗដទៃទៀតផងដែរដូចជា Thai FA Cup, Thai League Cup ថែមទៀតផងដែរ ពោលគឺខុសពី Buriram ដែលកំពុងតែត្រៀមខ្លួនចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានទាំងពីរនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT