គ្រូ Ajax ឆ្លើយតប​បែប​ណា រឿង​ទៅ​ដឹកនាំ Barcelona ជំនួស​ Koeman?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ចចាមអារ៉ាម​ថា លោក Erik Ten Hag ក៏​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ដែល​អាច​ចូល​ជំនួស​តំណែង​លោក Ronald Koeman នៅ​ក្លឹប Barcelona នា​ពេល​បន្ទាប់​ផង​ដែរ តែ​តាម​ការ​បញ្ជាក់​ថ្មីៗ​នេះ សាមី​ខ្លួន​ហាក់​ច្រាន​ចោល ដោយ​មិន​ផ្តល់​ភ្លើង​ខៀវ​អ្វី​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត Koeman កំពុង​ទទួល​រង​សម្ពាធ​ពី​អ្នក​គាំទ្រ ក្រោយ​ដឹកនាំ Barcelona មិន​បាន​ល្អ ហើយ​ជា​ពិសេស​ទើប​តែ​ចាញ់ Bayern Munich ក្នុង​ដី​ខ្លួន​ឯង ៣-០ និង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ក៏​មាន​ដំណឹង​ថា​ ប្រធាន​ក្លឹប​លោក Joan Laporta កំពុង​ពិចារណា​​ចង់​ដក​តំណែង​គ្រូ​សញ្ជាតិ​ហូឡង់ រួច​មាន​បេក្ខភាព​ជា​ច្រើន​ដែល​ក្លឹប​បាន​ពិចារណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​ក្នុង​ចំណោម​នោះ​ក៏​មាន​គ្រូ​នៅ​ក្លឹប Ajax លោក Erik Ten Hag ផង​ដែរ ហើយ​ថ្មីៗ​នេះ អ្នកចាត់ការ​របស់ Ajax បាន​ឆ្លើយតប​ប្រាប់​សារព័ត៌មាន ESPN៖ “តើ​ខ្ញុំ​ត្រូវ​ធ្វើ​បែប​ណា​ជាមួយ​រឿង​ទាំង​អស់​នោះ? ខ្ញុំ​កំពុង​រវល់​ជាមួយ Ajax ដោយ​ចចាមអារ៉ាម​ទាំង​នោះ អាច​ថា​រីករាយ​សម្រាប់​អ្នក តែ​សម្រាប់​ខ្ញុំ​គឺ​អត់​ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា អ្នកចាត់ការ​វ័យ ៥១ ឆ្នាំ បាន​ដឹកនាំ​ក្លឹប Ajax Amsterdam ១៧៥ ប្រកួត ស្គាល់​ជ័យជម្នះ ១២៩ ស្មើ ២២ និង​ចាញ់ ២៤ លើក។ លោក​ក៏​ធ្លាប់​ដឹកនាំ Ajax ទម្លាក់​ក្លឹប​ធំៗ​មួយ​ចំនួន​ផង​ដែរ​នៅ UCL កន្លង​មក និង​ធ្លាប់​បាន​ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​កាល​ពី​រដូវ​កាល ២០១៨/១៩៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT