Lionel Messi បានចាយពេលនៅក្របខ័ណ្ឌ La Liga ១៦ រដូវកាល ស្របពេលដែល Cristiano Ronaldo ចាយពេលនៅទីនោះ ៩ រដូវកាល ហើយក៏បានបំបែកកំណត់ត្រាជាច្រើនផងដែរ តែយ៉ាងណាកំណត់ត្រាខ្នាតធំទាំង ៥ ខាងក្រោម គឺអ្នកទាំងពីរ មិនអាចធ្វើបាននៅឡើយ៖
៥) គ្រាប់បាល់លឿនបំផុតក្នុងលីគ ធ្វើបានដោយ Seydou Keita ប្រើពេល ៧,៦ វិនាទី
៤) គ្រាប់បាល់ Hat-trick បណ្តាក់គ្នាច្រើនលើកបំផុតនៅរដូវកាលទោល ធ្វើបានដោយ Isidro Langara ក្លឹប Real Oviedo ស៊ុត Hat-Trick ៣ ប្រកួតបណ្តាក់គ្នា
៣) Hat-Trick លឿនបំផុត ធ្វើបានដោយ Kevin Gameira ប្រើពេល ៤ នាទី ៤៣ វិនាទី
២) បង្ហាញខ្លួននៅ La Liga ច្រើនបំផុត ធ្វើបានដោយ Joaquin ៥៤៤ ប្រកួត
១) គ្រាប់បាល់នៅប្រកួតទោលច្រើនបំផុត ធ្វើបានដោយ Kubala ចំនួន ៧ គ្រាប់
ប្រភព៖ Sportskeeda