ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់លក់ចេញអ្នកចាំទី Bernd Leno នៅពេលខាងមុខ ពោលគឺនៅទីផ្សារដោះដូររដូវរងា ឆ្នាំ ២០២២។
ធ្លាប់តែជាអ្នកចាំទីដៃទីមួយ តែរដូវកាលថ្មីគេបានស្ថិតនៅក្រៅជម្រើស ហើយត្រូវបានជំនួសដោយអ្នកចាំទី Aaron Ramsdale។ ដោយសារការបាត់បង់ឱកាសនេះ សាមីខ្លួនក៏មិនចង់បន្តនៅដែរ ហើយភាគីក្លឹបក៏នឹងព្រមអនុញ្ញាតឲ្យកីឡាករវ័យ ២៩ ឆ្នាំចាកចេញដោយមិនស្ទាក់ស្ទើរដែរ។
តាមប្រភពពី Eurosport ពានឲ្យដឹងថា Leno ទំនងជាត្រលប់ទៅអតីតក្លឹបចាស់ Bayer Leverkusen នៅឯលីគ Bundesliga វិញ ក្រោយពេលដែលចាយពេលច្រើនឆ្នាំដល់ទៅ ១២០ ប្រកួតជាមួយកាំភ្លើងធំ ហើយអាចទប់បាល់ Clean Sheet ដល់ ៣៤ ប្រកួត៕
ប្រភព៖ Eurosport