ក្លឹប Barcelona បានមើលឃើញខ្សែប្រយុទ្ធក្រៅជម្រើសរបស់ Man Utd មួយរូប ដែលគេជាន់ Role របស់ Cristiano Ronaldo នោះគឺ Anthony Martial។ សុពលភាពកុងត្រារបស់កីឡាករបារាំងត្រូវផុតនៅរដូវក្តៅឆ្នាំ ២០២២ តែអាចមានភាគរយខ្ពស់នឹងចាកចេញនៅរដូវរងា ខាងមុខនេះហើយ។
បើតាមសារព័ត៌មាន Eurosport ចុះផ្សាយថា អតីតកីឡាករនៅក្លឹប Monaco កំពុងស្ថិតក្រោមក្រសែភ្នែករបស់ក្លឹប Barcelona ក្រោយក្លឹបយក្សអេស្ប៉ាញ កំពុងចន្លោះប្រហោងតំបន់ប្រយុទ្ធ។ United ក៏អាចជានឹងបើកភ្លើងខៀវអនុញ្ញាតឲ្យគេចេញ ប្រសិនទទួលបានសំណើថ្លៃខ្លួនប្រមាណ ៤០ លានផោន។
រំឭកថា Martial ចង់បានថ្លៃពលកម្ម ២៥០ ០០០ ផោន/សប្តាហ៍ ដែលវាអាចជាបញ្ហាប្រឈមមួយដែរសម្រាប់ Barcelona ប៉ុន្តែប្រសិនក្លឹបចង់បាន នោះគឺពួកគេនឹងរិះរកវិធីដើម្បីប៉ះប៉ូវសារនេះហើយ។ ស្ថិតិជារួមរបស់ កីឡាករវ័យ ២៥ ឆ្នាំ បង្ហាញខ្លួន ២៦៣ ប្រកួត រកបាន ៧៨ គ្រាប់ និង Assist ៥០ លើក៕
ប្រភព៖ Eurosport