មេដាយមាស និងទឹកប្រាក់ជាងមួយម៉ឺនដុល្លារ បានទៅ U21 កម្ពុជា ឬទីម័រខាងកើត ?

ការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 បានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ពោលគឺនៅថ្ងៃសៅរ៍ ទី ៥ ខែ ឧសភា ឆ្នាំ ២០១៨ នេះ គឺជាការជួបគ្នារវាងក្រុមយុវជនជម្រើសជាតិកម្ពុជា U21 ទល់នឹងយុវជនជម្រើសជាតិទីម័រខាងកើត U21 ។

លទ្ធផលនៃការប្រកួតនឹងកំណត់ជើងឯកនៃពានរង្វាន់នេះ ដែលនឹងទទួលបានមេដាយមាសចំនួន ៣១គ្រឿង ព្រមជាមួយនឹងពានរង្វាន់ដែលមានទឹកប្រាក់ ( $15,200 ) ខណៈក្រុមរងជើងឯក នឹងទទួលបានមេដាយប្រាក់ ៣១គ្រឿង ព្រមនឹងទឹកប្រាក់ ( $7,600 ) ។

ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៧:៣០នាទីយប់ (ម៉ោងកម្ពុជា) នៅកីឡដ្ឋានជាតិ Hassanal Bolkiah ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT