កីឡាករ​កំពូល​ចាស់​ថ្មី ៥ រូប​ធ្លាប់​សារភាព​ចំៗ ថា​ជ្រើស​យក Ronaldo ជា​ជាង​ Messi

ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi គឺ​ជា​ប្រធានបទ​ដែល​គេ​រមែង​លើក​មក​ជជែក​ឥត​ឈប់ នៅ​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ​នេះ។ ការ​​រក​គ្រាប់​បាល់ និង​កំណត់ត្រា​ជា​ច្រើន ដែល​កីឡាករ​ព័រទុយហ្គាល់ និង​អាហ្សង់ទីន​បាន​ប្រជែង​គ្នា​ជា​បន្តបន្ទាប់ ​នាំ​ឲ្យ​ការ​យល់​ឃើញ​ថា​នរណា​ល្អ​បំផុត គឺ​ជា​ចម្លើយ​ដែល​ពិបាក​នឹង​ឆ្លើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់​កីឡាករ​កំពូល​ចាស់​ថ្មី ៥ រូប​នេះ បាន​សារភាព​ចំៗ​ថា ពួក​គេ​មើល​ឃើញ Ronaldo ល្អ​ជាង Messi៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Iker Casillas

អតីត​វីរបុរស​ប្រចាំ​ក្លឹប Real Madrid និង​ជា​អ្នកចាំទី​ដៃ​ស្អិត​បំផុត​មួយ​នៅ​​តំបន់​អឺរ៉ុប ធ្លាប់​បាន​រួម​ជើង​ជាមួយ Ronaldo រយៈ​ពេល ៥ ឆ្នាំ ហើយ​បាន​ឈ្នះ​ពាន Champions League និង La Liga។

បុរស​សញ្ជាតិ​អេស្ប៉ាញ ធ្លាប់​បាន​និយាយ​ប្រាប់​សារព័ត៌មាន Cadena Cope ដូច្នោះ​ថា៖ “ខ្ញុំ​សូម​ជ្រើស​យក Cristiano ជា​ជាង Messi ព្រោះ​គេ​ជា​កីឡាករ​ដែល​អាច​ផ្តល់​គ្រប់​យ៉ាង​ឲ្យ​យើង​រៀងរាល់​រដូវ​កាល ខ្ញុំ​ស្គាល់​គេ​ច្បាស់ គេ​ជា​កីឡាករ​ដែល​ដឹង​ពី​របៀប​ហ្វឹកហាត់ ដឹង​ពី​អ្វី​ដែល​គេ​ចង់​បាន​ពិត​ប្រាកដ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Zinedine Zidane

ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប Real Madrid និង​អតីត​គ្រូ​បង្វឹក​របស់ Ronaldo ដូច្នេះ​មិន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​ម្ចាស់​ពាន World Cup ឆ្នាំ ៩៨ ជ្រើស​យក​កីឡាករ​ព័រទុយហ្គាល់ ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Zidane ធ្លាប់​បាន​និយាយ៖ “Cristiano ជា​កីឡាករ​ល្អ​បំផុត ដោយ Messi គឺ​ជា​គូ​ប្រជែង​របស់​គេ តែ Ronaldo គេ​អស្ចារ្យ​ជាង ហើយ​គ្មាន​ពាក្យ​អ្វី​ដែល​អាច​រៀបរាប់​ពី​បុរស​ម្នាក់​នេះ​បាន​ឡើយ គេ​ល្អ​ជាង​ទាំង​ខ្ញុំ​ទៅ​ទៀត បើ​ទោះ​បី​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​អាជីព​ដ៏​ល្អ​មួយ​ក៏​ដោយ ជា​រួម​ទៅ​គេ​ជា​កីឡាករ​ល្អ​គ្រប់​ពេលវេលា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Roberto Carlos

អតីត​ខ្សែ​ការពារ​ស្លាប​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ UCL ក៏​ធ្លាប់​តតាំង Leo Messi ប៉ុន្មាន​លើក​ហើយ​ដែរ កាល​ខ្លួន​ចាយ​ពេល​ជាមួយ​ក្លឹប​ Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Carlos ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​មើល​ Cristiano ​ហ្វឹកហាត់​រាល់​ថ្ងៃ ហើយ​របៀប​ដែល​គេ​ហ្វឹកហាត់​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដ្បិត​បើ Messi ជា​កីឡាករ​អស្ចារ្យ​មួយ​រូប តែ​របៀប​ដែល Cristiano ហ្វឹកហាត់ លក្ខណៈ​ជា​កីឡាករ​អាជីព ការ​ផ្តោត ការ​បំផុស​ទឹក​ចិត្ត និង​ជោគជ័យ​ដែល​គេ​សម្រេច​បាន គឺ Cristiano មាន​ប្រៀប​ជាង​នរណា​ទាំង​អស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Michael Owen

អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ Man Utd មិន​ធ្លាប់​មាន​ពេលវេលា លេង​តតាំង Ronaldo និង Messi ដ្បិត​បើ​លោក​ទើប​តែ​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Owen ធ្លាប់​បាន​និយាយ​ថា៖ “ការ​បញ្ចប់​ទី​ជា​សិល្បៈ​ដែល​លំបាក​បំផុត​ក្នុង​ពិភព​បាល់ទាត់ តែ Ronaldo ធ្វើ​មើល​ទៅ​ស្រួល​ណាស់ ទាំង​ក្បាល​ទាំង​ជើង​ឆ្វេង​ជើង​ស្តាំ ទាំង​ល្បឿន​ដ៏​លឿន គឺ​ខ្ញុំ​គិត​ថា​ គេ​មាន​ប្រៀប​ជាង Messi បើ​រាប់​ទាំង​កាយសម្បទា​មួយ​តួ​ខ្លួន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Kylian Mbappe

ជា​កីឡាករ​របស់ PSG និង​បច្ចុប្បន្ន​ទើប​ជា​មិត្ត​រួម​ក្រុម​របស់ Lionel Messi តែ​កន្លង​ទៅ កីឡាករ​បារាំង​គឺ​ជា​អ្នក​គាំទ្រ​ Cristiano Ronaldo ​ឯ​ណោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​យុវជន​ក្លឹប Monaco ធ្លាប់​បាន​និយាយ​ថា៖ “ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​ជ្រើសរើស​រវាង Cristiano Ronaldo និង Lionel Messi ខ្ញុំ​តែងតែ​មាន​ការ​ផ្លាស់ប្តូរ តែ​យ៉ាង​ណា​ខ្ញុំ​តែងតែ​រើស​យក Ronaldo ញឹកញាប់​ជាង ព្រោះ​ខ្ញុំ​ស្រលាញ់​គាត់​តាំង​តែ​ពី​កាល​ខ្ញុំ​នៅ​ក្មេង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT