កៅអី Koeman រង្គោះរង្គើ​ហើយ ខណៈ ៥ រូប​នេះ​មាន​ភាគរយ​ខ្ពស់​ត្រៀម​នឹង​មក​ជំនួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Barcelona បន្ទាប់​ពី​ចាញ់ Bayern Munich ក្នុង​ដី​ខ្លួន​ឯង ៣-០ ឥឡូវ​មក​មើល​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga បែរ​ជា​លេង​ស្មើ​ទល់ Granada ទាំង​រដាក់រដុប​ថែម​ទៀត។ ដល់​ថ្នាក់​តំបន់​ប្រយុទ្ធ ប្តូរ​មក​ដាក់ Gerard Pique ជា​កីឡាករ​លេង​តំណែង​ការពារ​មក​ចូល​ជំនួស ហើយ​កំហុស​ទាំង​អស់​គ្រប់​គ្នា កំពុង​ទម្លាក់​មក​លើ​អ្នកចាត់ការ​លោក Ronald Koeman។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ តែ​តាម​ដឹង​ក្រុមប្រឹក្សាភិបាល​ហាក់​កំពុង​រំអុក​ប្រធាន​ក្លឹប​លោក Joan Laporta ជា​ខ្លាំង ពោល​ចង់​ឲ្យ​ដក​គ្រូ​សញ្ជាតិ​ហូឡង់​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស។ យ៉ាង​ណា​បើ​សួរ​ថា តើ​នរណា​នឹង​ចូល​មក​ជំនួស​នៅ​តំណែង​ដែល​កំពុង​ទទួល​រង​សម្ពាធ​មួយ​នោះ? ទំព័រ CTS Sports សូម​បង្ហាញ​ឈ្មោះ​បេក្ខភាព​ទាំង ៥ មាន​ភាគរយ​ខ្ពស់​បំផុត​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Jordi Cruyff

ជា​កូន​ប្រុស​បង្កើត​របស់​លោក Johan Cruyff ​ហើយ​សព្វថ្ងៃ​ក៏​បម្រើ​ការ​នៅ​ផ្នែក​គ្រប់គ្រង​ការ​ពិគ្រោះ​យោបល់​ប្រចាំ​ក្លឹប Barcelona។ អតីតកាល Jordi ធ្លាប់​ជា​អ្នកចាត់ការ​ជម្រើស​ជាតិ​អេក្វាឌ័រ និង​ក្រុម SZ FC បាន​រយៈ ពេល​ខ្លី ហេតុ​នេះ​ហើយ​គេ​ជឿ​ថា បុរស​វ័យ ៤៧ ឆ្នាំ ក៏​រាប់​បាន​ជា​បេក្ខភាព​ ១ ក្នុង​ចំណោម​អ្នក​ទាំង ៥ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Henrik Larsson

ធ្លាប់​ជា​អតីត​កីឡាករ​ចាយ​ពេល ចន្លោះ​ឆ្នាំ​ ២០០៤ ដល់ ២០០៦ និង​ជា​ចំណែក​ជួយ​ក្រុម​លើក​ពាន UEFA Champions League នា​សម័យកាល​នោះ។ Larsson សព្វថ្ងៃ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក រាប់​បាន​ជា​ដៃ​ស្តាំ​របស់​លោក Ronald Koeman តែ​កាល​ពី​អតីតកាល​ លោក​ក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ដឹកនាំ​ក្លឹប​មួយ​ចំនួន​ហើយ​ដែរ ដូច្នេះ​បើ Barca ចាប់​អារម្មណ៍​គ្រូ​ដឹកនាំ​បណ្តោះ​អាសន្ន នោះ​ការ​ដាក់​ឈ្មោះ​បុរស​សញ្ជាតិ​ស៊ុយអែត គឺ​ជា​រឿង​ដែល​មិន​គួរ​រំលង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Erik Ten Hag

បុរស​វ័យ ៥១ ឆ្នាំ បាន​ដឹកនាំ​ Ajax ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​នៅ​លំដាប់​ពាន​អឺរ៉ុប ធ្លាប់​ទម្លាក់​ក្លឹប​ធំៗ​ដូច​ជា Man Utd, Real Madrid និង Juventus ហើយ​អាច​ឆ្លង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាត់ការ​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ ៤-៣-៣ ដឹកនាំ Ajax ១៧៤​ ប្រកួត ឈ្នះ ១២៨ ស្មើ ២២ និង​ចាញ់ ២៤ លើក​គត់។ ដ្បិត​បើ​សុពលភាព​កុងត្រា​នៅ​ក្លឹប​ហូឡង់​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣ តែ​ជឿ​ថា ប្រសិន Barcelona ផ្តល់​ឱកាស​ឲ្យ នោះ​គ្រូ​សញ្ជាតិ​ហូឡង់ ប្រាកដ​ជា​មិន​បដិសេធ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Roberto Martinez

គ្រូ​សញ្ជាតិ​អេស្ប៉ាញ បាន​ហែលកាត់​បទពិសោធន៍​ជោគជាំ​ទាំង​ការ​ដឹកនាំ​ក្លឹប​និង​ជម្រើស​ជាតិ ជា​ពិសេស​ជាមួយ​បិសាច​ក្រហម​បែលហ្សិក​នៅ​រយៈ​ពេល​ជាង ៥ ឆ្នាំ​មក​នេះ ឃើញ​ថា​ ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម ដ្បិត​បើ​មិន​បាន​លើក​ពាន​រង្វាន់​ណា​មួយ​ក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូ​ដែល​ជំនាញ​ក្នុង​ការ​រៀប​ប្រព័ន្ធ ៣-៤-២-១ បែប​ប្រយុទ្ធ ជឿ​ថា​ពិត​ជា​សក្តិសម​ជាមួយ​ប្រព័ន្ធ​កីឡាករ​ដែល Barcelona កំពុង​មាន​សព្វថ្ងៃ​នេះ។ យ៉ាង​ណា​វា​ស៊ីសង​លើ​ការ​ចរចា និង​ផែនការណ៍​អូសទាញ​ពី​សំណាក់​ក្លឹប​ប្រសិន​ចង់​បាន Martinez ពិត​មែន ព្រោះ​អី​ការ​ប្រកួត World Cup ក៏​កៀក​ចូល​មក​ដល់ ដូច្នេះ​ការ​ជំនួស Koeman ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ក៏​រាប់​បាន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Xavi Hernandez

គ្មាន​នរណា​សក្តិសម​ជាង Xavi បំផុត​នោះ​ទេ ក្នុង​ការ​មក​ដឹកនាំ Barcelona បន្ទាប់​ពី Koeman។ អតីត​ខ្សែ​បម្រើ​កាន់​ឆ្នាំ​រូប​នេះ ទទួល​បាន​ឱកាស​ច្រើន​លើក​ច្រើន​សារ​ហើយ​ពី​ក្លឹប​ម្ចាស់ដី Camp Nou តែ​សាមី​ខ្លួន​គេ​បដិសេធ ក្រោម​ហេតុផល​រៀបចំ​ខ្លួន​មិន​ទាន់​រួចរាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ប្រសិន Barcelona ចង់​គាស់​ប្រព័ន្ធ Tiki-taka ឲ្យ​ដំណើរការ​ជា​ថ្មី គឺ​មាន​តែ​ជម្រើស​យក Xavi មក​ដឹកនាំ​ទេ ទើប​អាច​ទៅ​រួច​ ជាក់ស្តែង​របៀប​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​នៅ​ក្លឹប Al Sadd ក្នុង​ប្រទេស​កាតា ឃើញ​ថា​បាន​ផល​ដូច​ការ​គ្រោង​ទុក បន្ទាប់​ពី​អាច​យក​ឈ្នះ​ពាន​រង្វាន់​ផ្ទួន​គ្នា​កាល​ពី​រដូវ​កាល​មុន។ ចុះ​សម្រាប់​គ្នា​យើង​វិញ គិត​ថា​នរណា​សក្តិសម​ជាង​គេ​ក្នុង​ការ​មក​ជំនួស​តំណែង​លោក Ronald Koeman?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT