ក្រុមអ្នកមានបុណ្យ FC Barcelona ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុម Granada ក្រោយពីពួកគេលេងបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពាន La Liga នៅយប់មិញនេះ។
ក្រុមភ្ញៀវ Granada ធ្វើបានល្អជាងក្រុម Barcelona ទៅទៀតក្នុងការប្រកួតយប់មិញនេះ។ ពួកគេជាអ្នករកគ្រាប់បាល់បានមុននៅនាទីទី២ដើមតង់ទី១ ដោយកីឡាករ Domingos Duarte ។ ខណៈដែលម្ចាស់ផ្ទះវិញត្រូវរង់ចាំដល់នាទី៩០ឯណោះ ទើបខ្សែការពារ Araugo អាចរកគ្រាប់បាល់តាមស្មើវិញបាន។ ចប់ការប្រកួត ក្រុមទាំងពីរនេះចែកគ្នាម្នាក់១ពិន្ទុ ក្រោយពីស្មើគ្នាក្នុងលទ្ធផល ១-១។
ក្រុម Barcelona ធ្វើមិនបានល្អសម្រាប់ការប្រកួតនេះ ខណៈដែលពួកគេកំពុងមានវិបត្តិកីឡាកររបួសច្រើនខ្លាំងពេក។ លោក Ronald Koeman បានបញ្ជាក់ថាលោកមិនមានជម្រើសអ្វីច្រើនទេសម្រាប់ទម្រង់លេងក្រុម ដោយសារកីឡាករសំខាន់ៗរបួសអស់ទៅហើយ៕ប្រភព៖ DailyMail