Juventus ​ជាប់​កំណត់ត្រា​អន់​បំផុត ​រយៈ​ពេល​៦០​ឆ្នាំ ​លេង​៤​ប្រកួត​បើក​រដូវ​កាល ​មិន​ឈ្នះ​សោះ

​ក្រុម​សេះ​បង្កង់ Juventus ​នៅ​តែ​មិន​អាច​ស្គាល់​ពាក្យ​ថា​ឈ្នះ​បាន​នោះ​ទេ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​នា​រដូវ​កាល​នេះ ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ AC Milan ​១-១។

 

​ក្រោយ​ពី​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ហើយ​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​គឺ​លេង​៤​ប្រកួត ​មិន​ឈ្នះ​សោះ​។ ខណៈ​ដែល​លទ្ធផល​នេះ​ទៀត​សោត ​ឆ្លង​កាត់​៤​ប្រកួត ​មាន​២​ពិន្ទុ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Massimiliano Allegri ​ស្ថិត​នៅ​លេខ​១៨ ​ដែល​ជា​កន្លែង​កាត់​ចោល​ថែម​ទៀត។ អ្នក​គាំទ្រ ​ក៏​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​រូប​នេះ​ដែរ។

​ក្រុម Juventus ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តាំង​ពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ចេញ​ទៅ ​កីឡាករ​ម្នាក់​ៗ​ហាក់​ដូចជា​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ។ ​បើ​ទោះ​ជា​ការ​ជម្រើស​១១​នាក់​ដំបូង​ល្អ​យ៉ាង​ណា ក៏​មើល​ឃើញ​ថា​ក្រុម​នេះ​មិន​ខ្លាំង​ដូច​មុន​ទៀត​​ដែរ។ ពួកគេ​ហាក់​ដូចជា​បាត់បង់​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រកួត​ប្រជែង​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT