លីគកំពូលកម្ពុជា ៣សប្តាហ៍ចុងក្រោយនេះ មិនមានប្រែប្រួលលេខរៀងទាល់តែសោះ (ស្ថិតិ)

គ្រាដែលសប្តាហ៍ទី ២០ នៅក្នុងការប្រកួតនៃលីគកំពូលកម្ពុជាបានបញ្ចប់ទៅកាលពីម្សិលមិញនេះ គេសង្កេតឃើញថា មិនមានការប្រែប្រួលឡើយសម្រាប់តារាងពិន្ទុដែលកំពុងតែមានការប្រគៀកប្រកិតពិន្ទុគ្នាខ្លាំងសម្រាប់ក្រុមកំពូលតារាង និងបាតតារាង។

យ៉ាងណាមិញតាមស្ថិតិដែលបានចងក្រង ណាហ្គាវើល នៅតែឈរលេខរៀងទីមួយ ៣សប្តាហ៍មកហើយ ពោលគឺចាប់តាំងពីពួកគេបានដណ្តើមកៅអីកំពូលតារាងនេះពីបឹងកេត បានសម្រេចកាលពីសប្តាហ៍ទី ១៨ កន្លងមក ។ ជាមួយនឹងស្ថិតិដ៏ល្អនេះ ពោលគឺណាហ្គាវើលជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យក្នុងជើងទីពីរនេះ ពោលគឺយូរជាងក្រុមដទៃផ្សេងទៀត ដូចជា ក្រសួងការពារជាតិ និង វិសាខា ដែលសុទ្ធតែមានបរាជ័យ ១ប្រកួតរួចទៅហើយ។

វិញ្ញសារដ៏តានតឹង និងច្របូកច្របល់ កំពុងតែកើតមានឡើងក្នុងការប្រជែងយកជើងឯករបស់ក្រុមទាំងបី ដែលក្នុងនោះ ណាហ្គាវើល និង បឹងកេត ជាបេក្ខភាពឈានមុខគេ និងមានលទ្ធភាពខ្ពស់ជាងគេ។ ២ប្រកួតចុងក្រោយរបស់ណាហ្គាវើល ត្រូវជួប វិសាខា និង អគ្គស្នងការដ្ឋាននគរបាលជាតិ រីឯ បឹងកេត ត្រូវជួប អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន ។

ការប្រកួតសប្តាហ៍ទី ២១ នឹងចូលមកដល់នៅថ្ងៃទី ២២ និង ២៣ ខែ កញ្ញា ឆ្នាំ ២០១៨ ពោលគឺចុងសប្តាហ៍នេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT