• Chelsea ​ខ្លាំង​ណាស់ ​យក​ឈ្នះ Spurs ​បាន​ក្នុង​លទ្ធផល ​៣-០

    ​ក្រុម​តោ​ខៀវ Chelsea ​ពិត​ជា​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មែន ​ដោយ​បាន​បន្ដ​ឈ្នះ​ក្រុម Spurs ​ក្នុង​លទ្ធផល ​៣-០ ​ទៀត​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​អង់គ្លេស។

    ​ក្រុម​របស់​លោក Thomas Tuchel ​ហាក់​ដូចជា​មិន​មាន​ភាព​នឿយ​ហត់​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​ទើប​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ក៏​ដោយ។ ជាក់​ស្ដែង​លេង​ទល់​ក្រុម​ខ្លាំង Spurs ​ពួកគេ​សមុ្រក​មិន​បន្ធូរ​ជើង​ឡើយ រហូត​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ។ ​ដោយ​៣​គ្រាប់​ធ្វើ​បាន​នោះ​ចេញ​ពី​កីឡាករ ​Thiago Silva ​នាទី​៤៩ ​Kante ​នាទី​៥៧ ​និង Rudiger ​នៅ​នាទី​៩០+២។

    ​នេះ​ក៏​ជា​ការ​បន្ដ​កំណត់ត្រា​មិន​ចាញ់​ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នៅ​អង់គ្លេស​ផង​ដែរ។ ​ដោយ​ក្រុម Chelsea ​លេង​៥​ប្រកួត​កន្លង​មក​នេះ ​ស្មើ​១​និង​ឈ្នះ​៤​ប្រកួត ​បច្ចុប្បន្ន​ឈរ​នៅ​កំពូល​តារាង​មាន​១៣​ពិន្ទុ ​ស្មើ​ជាមួយ Liverpool ​និង Manchester United ​ដែរ ប៉ុន្ដែ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT