នេះ​ជា​ចំណុច​សំខាន់​ដែល​លោក Pochettino ​ដូរ Messi ​ចេញ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៧៦​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Lyon ​នៅ​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ សម្រាប់​ការ​សម្រេច​ចិត្ត​ប្ដូរ​ចេញ​នេះ​ដែរ ​ត្រូវ​បាន​លោក ​Mauricio Pochettino ​ពន្យល់​ថា​លោក​និង​ក្រុម​ការងារ​មើល​ឃើញ​ថា​ប្រសិន​បើ​បន្ដ​ឱ្យ Messi ​លេង​ទៀត​នោះ​គេ​ប្រាកដ​ជា​ប្រឈម​នឹង​បញ្ហា​របួស​មិន​ខាន។

ខណៈ​ដេល​ពេល​ខាង​មុខ ​នៅ​មាន​ប្រកួត​សំខាន់​ច្រើន​ទៀត​ដែល​ទាមទារ​ឱ្យ​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ។ ដូច្នេះ​ហើយ​ទើប​សម្រេច​ចិត្ត​ប្ដូរ​ចេញ ជា​ជម្រើស​ល្អ​បំផុត ខណៈ​ដែល​ក្រុម PSG ​ក៏​មាន​កីឡាករ​ល្អ​ៗ​ច្រើន​អាច​ចូល​លេង​បាន​ដែរ។

​តែ​យ៉ាង​ណា ​ការ​ដូរ​ចេញ​នោះ ​ពិត​ជា​ធ្វើ​ឱ្យ Messi ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ។ រូបគេ​ដើរ​ចេញ​ដោយ​មិន​បាន​ចាប់​ដៃ​អ្នក​ចាត់ការ​ក្រុម Mauricio Pochettino ​នោះ​ទេ ​ហើយ​ទៅ​អង្គុយ​នៅ​កៅអី​បម្រុង​ក៏​បង្ហាញ​ទឹក​មុខ​អន់​ចិត្ត​ខ្លាំង​ផង​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT