ជក់​ចិត្ត De Gea ​សង្គ្រោះ​បាល់​ប៉េណាល់ទី​ចុង​ម៉ោង ​ជួយ Man Utd ​ឈ្នះ ២-១

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​៥។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ West Ham ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ​ប៉ុន្តែ​ក៏​ត្រូវ Ronaldo ​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​ចុង​តង់​ទី​១ ​ហើយ​បន្ថែម​គ្រាប់​បាល់​ជ័យជម្នះ​១​គ្រាប់​ទៀត​ដោយ Lingard ​នៅ​ចុង​តង់​ទី​២។ ​ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ ​នាទី​៩០+៤ ​ក៏​ស្រាប់​តែ West Ham ​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត ​តែ​ពួកគេ​មិន​អាច​សម្រេច​បាន ​ដោយសារ De Gea ​លោត​ទៅ​ទះ​បាល់​ចេញ​ទាន់។

​នេះ​ជា​ការ​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​ជា​លើក​ដំបូង​ហើយ​សម្រាប់​អ្នក​ចាំ​ទី​អេស្ប៉ាញ​ខាង​លើ​នេះ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ ឬ​៤១​បាល់​ប៉េណាល់ទី ​រូបគេ​ទើប​សង្គ្រោះ​បាល់​លើក​ទី​៤១​នេះ៕

 ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT