Messi ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​ក្រោយ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៧៦​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នោះ​ទេ ​នៅ​ពេល​ត្រូវ​ប្ដូរ​ចេញ​នា​នាទី​៧៦ ​ក្នុង​ការ​ប្រកួត​ដែល PSG ​យក​ឈ្នះ​លើ​ក្រុម Lyon ​បាន​ក្នុង​លទ្ធផល ​២-១ ​ក្នុង​លីគ​កំពូល​បារាំង។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​លោកMauricio Pochettino បាន​ដាក់ Messi ​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ដែរ។ តែ​យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ ​និង​ត្រូវ​អ្នក​ចាត់ការ​ក្រុម​ប្ដូរ​ចេញ​នៅ​នាទី​៧៦​ថែម​ទៀត។ ​ការ​ប្ដូរ​ចេញ​នោះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​រូបគេ​មិន​សប្បាយ​ចិត្ត​ឡើយ។ ​

​ការ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ប្ដូរ​ចេញ​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ទីលាន​តែ​ម្ដង។ ​Messi បាន​ដើរ​ចេញ​មក​ក្រៅ ​ដោយ​មិន​ចាប់​ដៃ​ជាមួយ​អ្នក​ចាត់ការ​ក្រុម Mauricio Pochettino ​ឡើយ។ ​ខណៈ​ដែល​នៅ​កន្លែង​អង្គុយ​គេ​ក៏​ថត​បាន​រូបភាព​ដែល​អតីត​កីឡាករ Barcelona ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​នេះ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT