ត្បិតតែឈ្នះ Fulham បាន ៣-០ មែន ប៉ុន្តែលោក Pep Guardiola បែរជាខឹងកូនក្រុមទៅវិញ ព្រោះការគ្រប់គ្រងបានមិនបានល្អ និងនិយាយគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ។
ក្រោយឈ្នះការប្រកួតសប្ដាហ៍ទី៥នេះ ក្រុម Manchester City ឈរនៅលេខរៀងទី៣នៅតារាងលីគកំពូលអង់គ្លេស។ ដោយមាន១៣ពិន្ទុ ចាញ់ក្រុមកំពូលតារាង ២ពិន្ទុ។ លទ្ធផលនេះដែរ បាន
ធ្វើឱ្យលោក Pep មិនពេញចិត្តឡើយ ហើយខឹងកូនក្រុមដែលបើករដូវកាលនេះ មិនឈ្នះគ្រប់ប្រកួត។
អ្នកចាត់ការដែលទើបលើកពានលីគ Premier League រដូវកាលមុន បាននិយាយ៖ “ខ្ញុំខឹងកីឡាករ ហើយពួកគេក៏បានដឹង ពីរឿងនេះដែរ បើទោះជាខ្ញុំមិននិយាយប្រាប់ពួកគេក៏ដោយ។
បាត់បាល់ពេលញាក់ជារឿងធម្មតា ប៉ុន្តែការគ្រប់គ្រងបាល់ និងបោះបាល់ បើយើងធ្វើមិនល្អ នោះវាជាបញ្ហាហើយ។ យើងគួរតែធ្វើបានល្អជាងនេះ”៕ប្រភពDailyMail