នាំ​ឲ្យ​ស្គាល់​កីឡាករ​អាស៊ី​ល្អ​បំផុត​ទាំង ៥ ​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អង់គ្លេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Premier League ឬ​យើង​ស្គាល់​ថា ជា​លីគ​លំដាប់​ទី ១ របស់​អង់គ្លេស បាន​បង្កើត​ឡើង​រយៈ​ពេល ២៩ ឆ្នាំ​មក​ហើយ ពោល​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨ ​កុម្ភៈ ឆ្នាំ​ ១៩៩២។ ឆ្លង​កាត់​ជិត ៣ ទសវត្ស​មក​នេះ យើង​ក៏​បាន​ស្គាល់​នូវ​កីឡាករ​កំពូលៗ​ជា​ច្រើន មក​ពី​តាម​បណ្តា​ទ្វីប​ផ្សេង​គ្នា មាន​តាំង​ពី​អឺរ៉ុប អាស៊ី អាមេរិក​ឡាទីន និង​អាហ្រ្វិក​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​លើក​មក​បង្ហាញ​ឲ្យ​ស្គាល់​នៅ​កីឡាករ​អាស៊ី​ល្អ​បំផុត​ទាំង ៥ ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ហើយ​ក៏​ជឿ​ថា យ៉ាង​ហោច​ណាស់​គ្នា​យើង​ស្គាល់​បាន ២-៣ រូប​ដែរ៖

៥) Maya Yoshida ជនជាតិ​ជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​លេចធ្លោ​មួយ​រូប​របស់​ក្លឹប​ Southampton ហើយ​បាន​ចាយ​ពេល​ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០២០ ​មុន​ប្រកាស​ផ្ទេរ​ចេញ​ទៅ​លីគ​កំពូល​ Serie A ជាមួយ​ក្លឹប​ថ្មី Sampdoria។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Yoshida ដែល​ត្រូវ​បាន​ក្លឹប Southampton ទិញ​ចេញ​ពី​ក្លឹប VVV-Venlo នៅ​ឯ​លីគ​ហូឡង់ កាល​នោះ​មាន​តម្លៃ​ខ្លួន ៣,៣ លាន​ដុល្លារ។ បង្ហាញ​ខ្លួន​នៅ Premier League ច្រើន​ជាង ១ មុឺន​នាទី ស្មើ​នឹង ១៥៤ ប្រកួត កីឡាករ​វ័យ ៣៣ ឆ្នាំ រក​បាន ៦ គ្រាប់​និង Assist ៤ លើក។ តាម​ពិត​ទៅ​សមត្ថភាព​របស់​គេ គឺ​ខ្លាំង តែ​ដោយសារ​ស្មោះស្ម័គ្រ​ជាមួយ​ក្លឹប​កម្រិត​មធ្យម Southampton ទើប​គេ​មិន​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​សូម្បី​តែ​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Sung-yueng Ki ជនជាតិ​កូរ៉េ​ខាង​ត្បូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ក្លឹប FC Seoul ក្នុង​ប្រទេស​កំណើត មុន​ផ្ទេរ​មក Celtic ហើយ​ផ្ទេរ​មក​ក្លឹប Swansea កាល​ពី​ឆ្នាំ ២០១២ នៅ​តម្លៃ​ ៨,២ លាន​ដុល្លារ។

ចន្លោះ​ពេល ៨ ឆ្នាំ​ប្រហែល Yoshida ដែរ កីឡាករ​លេង​តំណែង​បម្រើ​ការពារ បាន​ផ្ទេរ​ជា​បន្តបន្ទាប់​ទៅ​ក្លឹប Sunderland និង Newcastle មុន​ចាកចេញ​ទៅ Mallorca នៅ​ឯ​ប្រទេស​អេស្ប៉ាញ ហើយ​ត្រលប់​មក​ក្លឹប​ចាស់​វិញ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០២០។ បង្ហាញ​ខ្លួន​សរុប ១៨៧ ប្រកួត​ជាមួយ​ក្លឹប​ ៣ នៅ PL គេ​រក​បាន ១៥ គ្រាប់​និង Assist ១១ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Sun Jihai ជនជាតិ​ចិន


រាប់​បាន​ថា​នេះ​ជា​កីឡាករ​ចិន តែ​មួយ​រូប​គត់ ដែល​អ្នក​គាំទ្រ​ស្គាល់​ច្រើន​ជាង​គេ​នៅ Premier League។ គេ​ធ្លាប់​លេង​ឲ្យ​ក្លឹប Man City បាន​រយៈ​ពេល ៦ ឆ្នាំ ក្រោយ​ផ្ទេរ​ចេញ​ពី​ក្លឹប​ចិន DL Shide នៅ​តម្លៃ ៣,៨ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​បង្ហាញ​ខ្លួន​សរុប ១២៣ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ១ លើក ​ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​សំខាន់​មួយ​ដែរ​ ឲ្យ City តែ​ស្តាយ​សម័យ​កាល​មុន​ឆ្នាំ ២០១០ ជា​ពេលវេលា​ដែល​មេឃ​ខៀវ​មិន​មែន​ជា​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Son Heung-min ជនជាតិ​កូរ៉េ​ខាង​ត្បូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សួរ​ថា តើ​កីឡាករ​អាស៊ី​រូប​ណា​នៅ Premier League ដែល​អ្នក​គាំទ្រ​ស្រលាញ់​ចូលចិត្ត​បំផុត? ចម្លើយ​ច្បាស់​ណាស់ គឺ​ប្រាកដ​ជា Son Heung-min។ ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៩ ឆ្នាំ ត្រូវ​បាន​ក្លឹប Spurs ចាយ​លុយ ៣៥ លាន​ដុល្លារ ថ្ពក់​យក​គេ​ចេញ​ពី​ក្លឹប​អាល្លឺម៉ង់ Leverkusen កាល​ពី​ឆ្នាំ ២០១៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​ស្ថិតិ​ជា​រួម​នៅ Premier League កីឡាករ​អាស៊ី Son រក​បាន ៧២ គ្រាប់​និង Assist ៤៣ លើក​នៅ​ការ​បង្ហាញ​ខ្លួន ២០០ ប្រកួត។ គេ​ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ក្លឹប Spurs នៅ​រដូវ​កាល ២០១៨/១៩ និង ២០១៩/២០។

១) Park Ji-sung ជនជាតិ​កូរ៉េ​ខាង​ត្បូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ជា​កីឡាករ​ជនជាតិ​កូរ៉េ​ដំបូង​បង្អស់ ដែល​បាន​មក​ចូលរួម​នៅ Premier League ហើយ​សមិទ្ធផល​ដែល​គេ​សម្រេច​បាន ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ចងចាំ​បំផុត​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​ប្រយុទ្ធ Ji-sung បាន​ផ្ទេរ​មក Man Utd ​កាល​ពី​ឆ្នាំ ២០០៥ ហើយ​បន្ត​ឈរ​ជើង​ដល់​ឆ្នាំ ២០១២ មុន​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប QPR និង​ជា​ក្លឹប​ចុង​ក្រោយ​មុន​លោក​ប្រកាស​ចូល​និវត្ត។ សរុប​ស្ថិតិ​ទាំង​ជាមួយ United និង QPR គេ​រក​បាន ២០ គ្រាប់​និង Assist ២៥ លើក នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៥៣ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT