មក​ដឹង​តម្លៃ និង​ចូល​មើល​ក្នុង​ផ្ទះ​ថ្មី​របស់ Ronaldo/Messi ក្រោយ​ដើរ​ចេញ​ពី​ក្លឹប​ចាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រដូវ​ក្តៅ ឆ្នាំ​តែ​មួយ ទាំង​តារា​ឆ្នើម Lionel Messi ​និង​ Cristiano Ronaldo បាន​សម្រេច​ចិត្ត ផ្ទេរ​មក​កាន់​ក្លឹប​នៅ​ប្រទេស​ថ្មី​មួយ​ផ្សេង​ទៀត​ដូច​គ្នា ដែល​មាន​ន័យ​ថា ពួក​គេ​ក៏​ចាំ​បាច់​ត្រូវ​មាន​កន្លែង​រស់នៅ​ថ្មី​ជាមួយ​គ្រួសារ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​អត្ថបទ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ពី​ព័ត៌មាន​មួយ​ចំនួន ​ក៏​ដូច​ជា​តម្លៃ​នៃ​ផ្ទះ​ថ្មី​របស់​កីឡាករ​នៃ​ក្លឹប​បារាំង PSG និង​ក្លឹប​អង់គ្លេស Man Utd៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Leo Messi ​សព្វថ្ងៃ​នេះ គេ​កំពុង​ស្នាក់អាស្រ័យ​បណ្ដោះអាសន្ន​នៅ​ឯ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Royal Monceau ក្នុង​ទីក្រុង​ប៉ារីស ពោល​ជា​កន្លែង​ដែល​លោក​និង​ក្រុម​គ្រួសារ​ស្នាក់នៅ ​តាំង​តែ​ពី​ការ​ធ្វើ​ដំណើរ មក​ដល់​ប្រទេស​បារាំង រយៈ​ពេល​ជាង ១ ខែ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ដំណឹង​ចុង​ក្រោយ​នេះ ភរិយា​របស់ Messi គឺ​អ្នក​ស្រី Antonella Rocuzzo បាន​កំពុង​ពិភាក្សា​ជាមួយ​ស្វាមី ដោយ​ចង់​មាន​ផ្ទះ​ស្នាក់នៅ​លក្ខណៈ​អចិន្ត្រៃយ៍​មួយ ហើយ​កំពុង​មើល​ឃើញ​ប្រភេទ​វិមាន​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង ដែល​មាន​តម្លៃ​ប្រមាណ ៤១ លាន​ផោន​ឬ​ជាង ៥៦ លាន​ដុល្លារ​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិមាន​នោះ​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស ​កៀក​នឹង​កីឡដ្ឋាន Parc des Prince ដែល​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល ១៥ នាទី​ប៉ុណ្ណោះ។ វា​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ ១៨៩៩ ហើយ​មាន​បន្ទប់​ធំ​តូច​ដល់​ទៅ ៣០ នេះ​មិន​ទាន់​រាប់​បញ្ចូល​ទៅ​ទីតាំង​នៃ​អាង​ហែលទឹក​ខាង​ក្នុង​ផ្ទះ បន្ទប់​រោងកុន​ឯកជន និង​កន្លែង​ហាត់ប្រាណ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​វិមាន​ដ៏​ធំ​នេះ​ដែរ ក៏​ធ្លាប់​ជា​កន្លែង​ដែល​អតីត​ប្រធានាធិបតី​បារាំង​លោក Charles de Gaulle ធ្លាប់​ស្នាក់អាស្រ័យ​រយៈ​ពេល ៣ ថ្ងៃ កំឡុង​ពេល​កើត​មាន​សង្គ្រាម​លោក​លើក​ទី ២ នៅ​ឆ្នាំ ១៩៤០។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក សង្កត់​ធ្ងន់​ថា Antonella និង Messi នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ថា​នឹង​គួរ​ទិញ​យក​វិមាន​ខាង​លើ​ ឬ​បែប​ណា តែ​តាម​ដឹង​ភាគរយ​ច្រើន គឺ​ជា​ចម្លើយ​វិជ្ជមាន ព្រោះ​វា​ជា​កន្លែង​ដ៏​សក្ដិសម​បំផុត​ហើយ​សម្រាប់​ម្ចាស់​ពាន Ballon d’Or ៦ សម័យកាល និង​ក្នុង​នាម​ជា​កីឡាករ​ស៊ី​ថ្លៃ​វាល់​លាន​នៅ​ក្លឹប​សេដ្ឋី PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​គូ​ប្រជែង Cristiano Ronaldo ដែល​កំពុង​លេង​ឲ្យ​ក្លឹប Manchester United ​ឯ​ណោះ​វិញ ដើម​ឡើយ​លោក​រស់នៅ​ក្នុង​ភូមិគ្រឹះ​មាន​តម្លៃ​ជាង ៨ លាន​ដុល្លារ ជា​កន្លែង​រស់នៅ​ធំ មាន​បន្ទប់​គេង​ដល់​ទៅ ៧ ហើយ​មាន​បរិយាកាស​បែប​ធម្មជាតិ​នៅ​ជុំវិញ​នោះ​ទៀត​ផង។ យ៉ាង​ណា​ក្រោយ​រស់នៅ​បាន​តែ​ប៉ុន្មាន​សប្ដាហ៍ Ronaldo និង​គ្រួសារ ក៏​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​ ក្រោម​មូលហេតុ​មាន​សំឡេង​រំខាន​ពី​ហ្វូង​សត្វ​ចៀម​នៅ​ជុំវិញ​នោះ​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​លោក​និង​គ្រួសារ​ពិបាក​គេង ហើយ​សុវត្ថិភាព​នៅ​ក្បែរ​នោះ ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សួរ​ថា អ៊ីចឹង​ Ronaldo នឹង​ទៅ​រស់នៅ​ទី​ណា​នៅ​ពេល​បន្ទាប់? បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន TheSun ចុះ​ផ្សាយ​ថា កីឡាករ​ព័រទុយហ្គាល់ ក៏​ដូច​ជា​មិត្ត​ស្រី Georgina Rodriguez និង​កូនៗ ៤ នាក់​ឯ​ទៀត បាន​សម្រេច​ការ​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ភូមិគ្រឹះ​មួយ​កន្លែង​ផ្សេង​ទៀត នៅ​ឯ​តំបន់ Cheshire ក្នុង​ទីក្រុង Manchester ដដែល ពោល​គឺ​ក្បែរ​តែ​កន្លែង​រស់នៅ​ចាស់ គ្រាន់​ថា នឹង​លែង​មាន​សំឡេង​រំខាន​ដូច​មុន​ទៀត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះ​ថ្មី​នោះ​តាម​ដឹង​មាន​តម្លៃ​តែ​ជាង ៤ លាន​ដុល្លារ​ប៉ុណ្ណោះ តែ​ក៏​មាន​នៅ​អាង​ហែលទឹក រោង​ភាពយន្ត និង​សន្តិសុខ​ដើរ​ល្បាត​ដូច​មុន​ផង​ដែរ។ គួរ​រំឭក​ថា ជាមួយ​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី សម្រាប់ Ronaldo អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​តែ ៥២៩ ០០០ ដុល្លារ​/សប្ដាហ៍ ធៀប​នឹង Messi អាច​ទទួល​បាន​ដល់​ ៨៥០ ០០០ ដុល្លារ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT