David Beckham ​ចង់​ទិញ Messi ​នៅ​ឆ្នាំ​២០២០

David Beckham ​បាន​បង្កើត​ក្លឹប​បាល់ទាត់​មួយ​នៅ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​ដាក់​ឈ្មោះ​ថា Inter Miami ​ហើយ​បាន​ដាក់​គោល​ដៅ​លេង​នៅ​លីគ​កំពូល​អាមេរិក​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

ទន្ទឹម​គ្នា​នឹង​ដាក់​គោលដៅ​លេង​លីគ​កំពូល​នេះ​ដែរ ​Beckham ​បាន​បង្ហើប​គម្រោង​ធំ​មួយ​ទៀត​នៅ​ឆ្នាំ​២០២០​នេះ ​ដោយ​លោក​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​កំពូល​លើ​លោក Lionel Messi ​មក​រួម​ក្រុម​ផង​ដែរ។ ការ​ចង់​បាន​នេះ​ដែរ ​ក្លឹប​បាន​អតីត​កីឡាករ Man Utd ​ខាង​លើ​និយាយ ​ដោយ​នេះ​ជា​ក្ដី​ស្រមៃ​និង​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​នៅ​អាមេរិក​ទាំង​អស់។

និយាយ​ពី​កីឡាករ​អាហ្សង់ទីន​វិញ ​កុងត្រា​របស់​គេ​ជាមួយ Barcelona ​នឹង​បញ្ចប់​ទៅ​នៅ​រដូវ​កាល​២០២០-២០២១ ​ខាង​មុខ​នេះ​ល្មម។ ដោយ​ឆ្នាំ​នោះ Messi ​នឹង​មាន​វ័យ​៣៣​ឆ្នាំ​ដែល​អាច​សម​ល្មម​សម្រាប់​រូបគេ​លេង​នៅ​ទឹក​ដី​អាមេរិក ​ក្នុង​លីគ MSL ៕ប្រភពBleacherreport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT