លោក Pep Guardiola បាននិយាយថាលោកនឹងមិនសុំទោសអ្នកគាំទ្រនោះទេ ចំពោះសម្ដីដែលលោកនិយាយកាលពីពេលកន្លងទៅ ប៉ះពាល់អារម្មណ៍ដល់ពួកគេ។
ក្នុងការប្រកួតរវាងក្រុម Manchester City ទល់ក្រុម Leipzig នៅ Champions League កាលពីពេលកន្លងទៅ មានអ្នកគាំទ្រចូលទស្សនាតែ ៣៨ ០៦២នាក់ប៉ុណ្ណោះ ខណៈដែលកីឡដ្ឋាន Etihad អាចផ្ទុកបានអ្នកទស្សនាដល់ ៥៣ ៥០០នាក់ឯណោះ។ ការមានអ្នកទស្សនាមកមើលតិចនេះដែរ លោក Pep បានបង្ហាញចំណាប់អារម្មណ៍នឹងចង់ឃើញអ្នកគាំទ្រមកលើកទឹកចិត្តច្រើនវិញក្នុងការប្រកួតទល់ក្រុម Southampton ក្នុងពាន Premier League ។
ការនិយាយបែបនេះបានធ្វើឱ្យអ្នកគាំទ្រ Man City មិនសប្បាយចិត្តនោះទេ រហូតដល់ខឹងលោក Pep ថែមទៀត។ ការណ៍នេះក៏បានដឹងដល់អ្នកចាត់ការក្រុមនេះដែរ តែលោកបញ្ជាក់ថាអ្វីដែលលោកនិយាយក៏ព្រោះចង់ឃើញអ្នកគាំទ្រមកចូលទស្សនាប៉ុណ្ណោះ។ មួយវិញទៀតវិញលោកមិនមានធ្វើអ្វីខុសឡើយ ដូច្នេះការសុំទោសណាមួយក៏នឹងមិនកើតមានឡើងផងដែរ៕ប្រភព Goal