Cristiano Ronaldo បានបង្ហាញខ្លួន ២ ប្រកួតហើយឲ្យ Man Utd ដោយរកបាន ៣ គ្រាប់ទាំងនៅ PL និង UCL ដែលនេះរាប់បានជាស្ថិតិដ៏ល្អមួយ សម្រាប់ការវិលត្រលប់មកក្លឹបចាស់បិសាចក្រហម។
ទៅមើលមិត្តរួមក្រុម Nemanja Matic ដែលបានមានឱកាសរួមជើងជាមួយតារាឆ្នើមព័រទុយហ្គាល់ ក៏បានបង្ហាញការយល់ឃើញកន្លងទៅនេះ ប្រាប់ Star Sports ថា Ronaldo ជាកីឡាករដ៏គ្រោះថ្នាក់បំផុតមួយលើទីលាន។
Matic និយាយថា៖ “Ronaldo គាត់តែងតែជាកីឡាករដ៏គ្រោះថ្នាក់បំផុត ដោយពឹងផ្អែកលើគុណភាពរបស់គាត់ ពេលខ្លះក្រុមធ្វើមិនបានល្អ ក៏គាត់តែងតែរកគ្រាប់បាល់ជ័យជម្នះដែរ ពោលគាត់ជាកីឡាករដែលស្រេកឃ្លានការរកគ្រាប់បាល់”។
ខ្សែបម្រើខាងលើបន្ត៖ “ពេលយើងមានកីឡាករដែលពោរពេញដោយបទពិសោធន៍ ជាមួយគុណភាពដូចជា Ronaldo គឺយើងគ្រាន់តែព្យាយាមផ្តល់បាល់ឲ្យបានល្អទៅកាន់គាត់ក្នុងប្រអប់ នោះគឺបានហើយ ពេលនេះក្រុមរបស់យើងកំពុងធ្វើបានយ៉ាងល្អ ហើយគោលដៅរបស់ខ្ញុំគឺចង់ឈ្នះពាន Premier League និង Champions League”៕
ប្រភព៖ Sportskeeda