គ្រូ Chelsea ​ថា​រដូវ​កាល​នេះ Hazard ​អាច​រក​គ្រាប់​បាល់​លើស​៤០​គ្រាប់

Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​និយាយ​ថា Eden Hazard ​នឹង​រក​គ្រាប់​បាល់​បាន​លើស​៤០​គ្រាប់​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ល្អ​ខ្លាំង​ប៉ុន្មាន​ប្រកួត​កន្លង​មក។

Hazard ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ ឱ្យ​ក្រុម Chelsea ​យក​ឈ្នះ Cardiff ​៤-១ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ជ័យជម្នះ​នេះ គឺ​ធ្វើ​ឱ្យ​តោ​ខៀវ ​ឡើង​ឈរ​កំពូល​តា​រាង​លីគ​ហើយ ​ដោយ​មាន​១៥​ពិន្ទុ

ស្មើ Liverpool ​ដែរ តែ​ឈ្នះ​គ្រាប់​បាល់​ចំណេញ។ រក​បាន​៣​គ្រាប់​នេះ ​បាន​ធ្វើ​ឱ្យ​លោក Sarri ​ហៅ​កីឡាករ​បែលហ្សិក​រូប​នេះ ជា​កីឡាករ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប។

លើស​ពី​នេះ​ទៀត​លោក ​អ្នក​ចាត់ការ​ដែល​តែងតែ​ជក់​បារី​ខាង​លើ ​ក៏​ដាក់​គោលដៅ​ដែរ​ថា ​ខ្សែ​បម្រើ​រូប​នេះ ​នឹង​ជួយ​ក្រុម​បាន​ច្រើន​មែនទែន​នា​រដូវ​កាលនេះ ​ហើយ​រូបគេ​អាច​នឹង​រក​គ្រាប់​

បាល់​បាន​លើស​៤០​គ្រាប់​ទៀត​ផង។ ក្ដី​រំពឹង​ខ្ពស់ ដោយសារ​តែ Hazard ​លេង​សហការ​គ្នា​ល្អ​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត៕ប្រភពDailyMail

  • គ្រូ Chelsea ​ថា​រដូវ​កាល​នេះ Hazard ​អាច​រក​គ្រាប់​បាល់​លើស​៤០​គ្រាប់