Dani Alves ប្រកាស​ចែក​ផ្លូវ​មុន​កាល​កំណត់​ជាមួយ Sao Paulo ពេល​នេះ​កំពុង​ទំនេរ​ជើង​ហើយ

តារា​ឆ្នើម Dani Alves បាន​ប្រកាស​អំពី​ដំណឹង​នៃ​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប Sao Paulo នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ពោល​ធ្វើ​ឡើង​មុន​កាល​កំណត់​ ដែល​ត្រូវ​ផុត​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០២២ ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ប្រេស៊ីល​ក្រោយ​ផុត​កុងត្រា​ជាមួយ PSG គេ​បាន​សម្រេច​ផ្ទេរ​មក​ក្លឹប​នៅ​ប្រទេស​កំណើត​កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៩ ហើយ​ក្រោយ​រួម​ជើង​រយៈ​ពេល ២ ឆ្នាំ ទី​បំផុត​គេ​ក៏​ចាកចេញ​ទៅ​វិញ និង​មិន​ទាន់​ឲ្យ​តម្រុយ​ពី​ក្លឹប​ថ្មី ឬ​ត្រៀម​ចូល​និវត្ត​បែប​ណា​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិត​ក្នុង​វ័យ ៣៨ ឆ្នាំ Alves ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ពេល​នេះ​កំពុង​ក្លាយ​ជា​កីឡាករ​ទំនេរ​ជើង ដូច្នេះ​មាន​ន័យ​ថា ក្លឹប​ទាំង​អស់​អាច​មាន​សិទ្ធ​ចរចា​យក​គេ​បាន​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ តាម​ចចាមអារ៉ាម​ចុង​ក្រោយ ក្លឹប​ដែល​ខ្សែ​ការពារ​ស្លាប​ខាង​លើ​អាច​ផ្ទេរ​ទៅ ប្រហែល​ជា​ក្លឹប​មួយ​ចំនួន​នៅ​ក្របខ័ណ្ឌ Premier League ដូច​ជា Arsenal, Everton, Newcastle និង Man City ជា​ដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheExpress

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT