ប្អូន​បង្កើត​តែ​មួយ​គ្រាប់​របស់ Mbappe ​អាយុ​ទើប​ ១៤ ឆ្នាំ តែ​មាន​ប្រាក់​ខែ​ចាយ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kylian Mbappe ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប​របស់​ក្លឹប​បារាំង Paris Saint-Germain ហើយ​កំពុង​ត្រូវ​បាន​ក្លឹប​យក្ស Real Madrid តាម​ទិញ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក្រៅ​ពី Kylian សម្រាប់​ក្លឹប​សេដ្ឋី​បារាំង ក៏​កំពុង​បណ្ដុះបណ្ដាល​ប្អូន​ប្រុស​បង្កើត​មួយ​រូប​ទៀត​របស់​គេ មាន​ឈ្មោះ​ថា Ethan Mbappe ហើយ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ថ្នាល​យុវជន​ PSG ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះនៅ​ក្នុង​អត្ថបទ​នេះ CTS Sports សូម​ធ្វើ​ការ​ជីក​កកាយ ​និង​លើក​មក​បង្ហាញ​នូវ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ដែល​អ្នក​គួរ​ដឹង​ពី​ក្មេង​ប្រុស​តូច​ខាង​លើ៖

៥) គេ​កើត​នៅ​ឆ្នាំ ២០០៦

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ethan កើត​នៅ​ថ្ងៃ​ទី ១៥ ធ្នូ ឆ្នាំ ២០០៦ ដែល​មាន​ន័យ​ថា​ដល់​ចុង​ឆ្នាំ​នេះ ទើប​គេ​ឈាន​ចូល​អាយុ ១៥ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើ​ធៀប​នឹង​បងប្រុស​របស់​គេ​ គឺ Kylian រាប់​ថា​មាន​អាយុ​ខុស​គ្នា ៨ ឆ្នាំ។ យ៉ាង​ណា​ឱកាស​នៃ​ការ​រួម​ជើង​ជាមួយ​គ្នា​លើ​ទីលាន នៅ​ក្លឹប PSG ផ្ទាល់​ថា​មិន​ត្រូវ​វា​អាច​កើត​ឡើង​ទៅ​បាន នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ ប្រសិន​ណា​ការ​ផ្ទេរ​ទៅ​ក្លឹប​ Real Madrid មិន​អាច​កើត​ឡើង គួប​ផ្សំ​នឹង​សមត្ថភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​របស់ Ethanមក​កាន់​ឈុត​ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ប្រាក់​ខែ​ដែល​គេ​ទទួល​បាន​ពី​ថ្នាល PSG

នៅ​ឯ​ប្រទេស​បារាំង មាន​ក្លឹប​ថ្នាល​ជា​ច្រើន​ដែល​គេ​អាច​មាន​ឱកាស​ទៅ​ចូលរួម តែ​សម្រាប់ Ethan គឺ​ជ្រើស​យក PSG ​ជា​ក្លឹប​ដូច​បង​ប្រុស​របស់​គេ​ដែរ។ ជាមួយ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ សម្រាប់​ក្មេង​ប្រុស​វ័យ ១៤ ឆ្នាំ​ អាច​ទទួល​បាន​ថ្លៃ​ពលកម្ម ៤៥០ អឺរ៉ូ ឬ​ជិត ៥៣០ ដុល្លារ​ ក្នុង​មួយ​ខែ សម្រាប់​ការ​លេង​ឲ្យ​ឈុត​ U16។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) គេ​មាន​បងប្អូន​ ៣ នាក់

Kylian និង Ethan គឺ​ជា​បងប្អូន​បង្កើត តែ​គេ​មាន​បងប្រុស​មួយ​រូប​ទៀត​ ឈ្មោះ​ថា Jires Kembo Ekoko ដែល​ត្រូវ​បាន​ម្តាយឪពុក​របស់ Mbappe រើស​យក​មក​ចិញ្ចឹម​តាំង​តែ​ពី​នៅ​តូច។

Ekoko ក៏​ជា​កីឡាករ​អាជីព​មួយ​រូប​ផង​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Bursaspor នៅ​ឯ​ប្រទេស​ទួរគី។​

២) អាច​រក​បាន​គ្រាប់​បាល់​នៅ​ប្រកួត​បើក​ឆាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថភាព​របស់ Ethan Mbappe គឺ​មិន​ណយ​នោះ​ទេ ដោយ​គេ​បាន​មក​ចូលរួម​ជា​លើក​ដំបូង​នៅ​ថ្នាល​យុវជន​ PSG តាំង​ពី​ឈុត​ក្រោម​អាយុ ១២ ឆ្នាំ កាល​ពី​ឆ្នាំ ២០១៨។ ពេល​នោះ Ethan បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​ពាន Mediterranean International Cup ហើយ​ក៏​រក​បាន​គ្រាប់​បាល់​បើក​ឆាក នៅ​ជ័យជម្នះ ៩-០ ទៅ​លលើ​ថ្នាល YS Gem Academy របស់​ប្រទេស​ជប៉ុន។

១) គេ​ជា​អ្នក​នៅ​ពី​ក្រោយ ស្ទាយ​អបអរ​របស់ Kylian Mbappe

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឲ្យ​តែ​ពេល​ស៊ុត​បញ្ចូល​ទី អ្នក​គាំទ្រ​ប្រាកដ​ជា​រមែង​ឃើញ Kylian Mbappe ឈរ​ដាក់​ដៃ​ខ្វែង​សង​ខាង​ ជាមួយ​ទឹក​មុខ​យ៉ាង​មាំ ដោយ​តាម​ពិត​ទៅ​ស្ទាយ​អបអរ​នោះ គឺ​ជា​របស់​ប្អូន​ប្រុស​តូច Ethan Mbappe។

បើ​តាម​ការ​បញ្ជាក់​កាល​ពី​ឆ្នាំ ២០១៧ Kylian និយាយ​ថា ស្ទាយ​អបអរ​នោះ ខ្លួន​ធ្វើ​តាម​ប្អូន​ប្រុស​គឺ Ethan ដែល​គេ​តែងតែ​បង្ហាញ​ចេញ​មក នៅ​ពេល​លេង​ម៉ាស៊ីន​ហ្គេម PlayStation ជាមួយ​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SI​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT