ចាស់​ហើយ​នៅតែ​ខ្លាំង ក៏​ដោយសារ Ronaldo មាន​របប​អាហារ​និង​របៀប​គេង ប្លែក​ដាច់​ពី​គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Cristiano Ronaldo បាន​ប្រើប្រាស់​សន្ទុះ​ល្បឿន ៣២,៥ គ.ម ទៅ​ទទួល​យក​បាល់​ដែល​កាត់​ចេញ​ពី​ជើង Luke Shaw ហើយ​បញ្ចប់​ទី រក​គ្រាប់​បាល់​ឲ្យ​ក្លឹប Man Utd បាន​យ៉ាង​ល្អ​កាល​ពី​ប្រកួត​ទល់ Newcastle។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាយុ​ ៣៦ ឆ្នាំ​ហើយ ហេតុអ្វី​ Ronaldo នៅ​តែ​រត់​បាន​លឿន​យ៉ាង​នេះ ហើយ​កាយសម្បទា​មើល​ទៅ​នៅ​តែ​មាំ ដូច​ក្មេង​ស្រករ ២០? សំណួរ​នេះ ទំព័រ CTS Sports ​មាន​ចម្លើយ​ធំ ២ ដែល​អាច​បកស្រាយ​ជូន​អ្នក​រាល់​គ្នា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ពាក់ព័ន្ធ​នឹង​របប​អាហារ និង​របៀប​នៃ​ការ​គេង​របស់ Ronaldo សុទ្ធ​តែ​ខុស​ពី​មនុស្ស​ទូទៅ​ទាំង​ស្រុង ហើយ​កត្តា​ទាំង ២ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​នៅ​ភាព​រឹងមាំ​នៃ​រាងកាយ​កីឡាករ​ព័រទុយហ្គាល់​ដូច​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១) យើង​និយាយ​ពី​របប​អាហារ​ដែល Ronaldo ទទួល​ទាន គឺ​សុទ្ធ​តែ​ជា​អាហារ​សុខភាព ហើយ​លោក​មិន​លូក​ដាច់​ខាត​នៅ​គ្រឿង​ស្រវឹង ក៏​ដូច​ជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន។ បើ​តាម​ការ​ទម្លាយ​ពី​អតីត​មេ​ចុងភៅ​របស់​ Ronaldo គឺ​លោក Girgio Barone ដែល​ធ្លាប់​ជា​អ្នក​ចម្អិន​អាហារ​ឲ្យ​អតីត​កីឡាករ Juventus ទទួល​ទាន​រាល់​ថ្ងៃ​កាល​ពី​នៅ​ប្រទេស​អ៊ីតាលី និយាយ​ថា៖ “វា​មិនមែន​ជា​ប្រភេទ​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​អ្វី​នោះ​ទេ តែ​វា​គឺ​ជា​អាហារ​សុខភាព ដែល​ជា​អាហារ​ធម្មជាតិ​មាន​ដូច​ជា​សាច់​ត្រី ស៊ុត ផ្លែ​បឺរ ​ប្រេង​ដូង អង្ករ​ខ្មៅ ក៏​ដូច​ជា​សាច់​គោ តែ​មិន​យក​សាច់​ជាប់​ខ្លាញ់​ដាច់​ខាត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា៖ “សម្រាប់ Ronaldo គឺ​គាត់​មើល​ថែ​រាងកាយ​របស់​គាត់ ដូច​ជា​មនុស្ស​យើង​ថែទាំ​ស្រលាញ់​រថយន្ត Ferrari ​មួយ​គ្រឿង​អ៊ីចឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា ទាក់ទិន​នឹង​របប​អាហារ​ដែល​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ​ទទួល​ទាន ពេល​ចុង​ក្រោយ​នេះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​មិត្ត​រួម​ក្រុម និង​យុវជន​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ក្លឹប Man Utd ផង​ដែរ។ ដោយ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកចាំទី Lee Grant ​និយាយ​ថា ជា​ទូទៅ​កីឡាករ​ក្លឹប​បិសាច​ក្រហម ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច គឺ​តែងតែ​មាន​ទម្លាប់​លូក​អាហារ​សម្រន់ និង​នំនែក​មួយ​ចំនួន​នៅ​លើ​តុ តែ​ចាប់​តាំង​ពី​មាន Ronaldo គឺ​ពួក​គេ​សម្លឹង​មើល​ចាន​អាហារ​របស់​ Ronaldo សិន រួច​ទម្លាប់​ទទួល​ទាន​តែ​អាហារ​សុខភាព​ប៉ុណ្ណោះ រី​ឯ​ប្រភេទ​នំនែក​និង​អាហារ​សម្រន់​ដែល​មាន​ជាតិ​ Cream ជាតិ​ស្ករ​ខ្ពស់ គឺ​លែង​ហ៊ាន​លូក​ដូច​ពី​មុន​ទៀត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ២) គឺ​របៀប​ដែល Ronaldo គេង គឺ​លោក​មិន​ទម្លាប់​គេង​ពេញ​ម៉ោង​ដូច​មនុស្ស​យើង​ទូទៅ រយៈ​ពេល ៦ ទៅ ៨ ម៉ោង​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​លោក​ចែក​ជា​កំណាត់​ម៉ោង​ខ្លីៗ ដែល​មើល​ទៅ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្យ៉ាង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Ronaldo រៀនសូត្រ​ពី​អ្នក​ជំនាញ​ផ្នែក​គេង​លោក Nick Littlehales ដែល​បាន​ចែក​កាលវិភាគ​នៃ​ការ​គេង​ជា ៥ ចំណែក​ក្នុង​មួយ​ថ្ងៃ។ ក្នុង​មួយ​ចំណែក​គឺ Ronaldo សម្រាក​រយៈ​ពេល ៩០ នាទី ឬ​ស្មើ​នឹង ១ ម៉ោង​កន្លះ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ បើ​គិត​ទៅ​បុរស​វ័យ ៣៦ ឆ្នាំ​ គេង​បាន ៧ ម៉ោង​កន្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របៀប​គេង​បែប​នេះ លោក Littlehales និយាយ​ថា វា​ជា​វិធីសាស្ត្រ​ដែល​ជួយ​ឲ្យ​រាងកាយ​របស់​យើង ត្រលប់​មក​ភាព​រឹងមាំ​ឆាប់​រហ័ស ក្រោយ​ពី​យើង​បាន​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​ទាំង ២ ខាង​លើ​នេះ​ហើយ បាន​នឹង​កំពុង​ជួយ​ឲ្យ​កាយសម្បទា​កីឡាករ​ព័រទុយហ្គាល់ ​មើល​ទៅ​នៅ​តែ​ក្មេង ហើយ​ខ្លាញ់​ក្នុង​រាងកាយ សម្រាប់​កីឡាករ​ធម្មតា​មាន ១១ ភាគរយ តែ Ronaldo មាន​តែ ៧ ភាគរយ​ប៉ុណ្ណោះ ដូច​គ្នា​ទៅ​នឹង​ម៉ាស​សាច់ដុំ ដែល​គេ​មាន​ទាប​ជាង ៤៦ ភាគរយ តែ Ronaldo មាន​ដល់ ៥០ ភាគរយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT