លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid អរគុណអ្នកចាំទី Courtois ដែលសង្គ្រោះបាល់គ្រោះថ្នាក់ច្រើនមែនទែននៅតង់ទី១ ពីសំណាក់ក្រុម Inter Milan ។
សម្រាប់ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League ក្រុម Real Madrid បានយកឈ្នះលើក្រុម Inter Milan ក្នុងលទ្ធផល ១-០ ដោយរកបានពីកីឡាករ Rodrygo នៅចុងម៉ោងទៅហើយ។ ការប្រកួតនៅទឹកដីអ៊ីតាលីនេះដែរ ក្រុម Inter Milan ដាក់សម្ពាធខ្លាំងលើក្រុម Real Madrid ដែរ ប៉ុន្តែមិនអាចស៊ុតចូលទីរបស់អ្នកចាំទី Courtois បាននោះទេ។
ក្រោយចប់ការប្រកួតលោក Ancelotti បាននិយាយថា៖ “វាជាជ័យជម្នះសំខាន់ យើងធ្វើបានល្អនៅតង់ទី២ជាងតង់ទី១។ យើងមិនរបូតគ្រាប់អរគុណទៅអ្នកចាំទី Courtois ក្នុងតង់ទី១ដែលសង្គ្រោះបាល់បានល្អ។ ខ្ញុំចូលចិត្តការប្រកួតបែបនេះ ដែលយើងយកការឈឺចាប់ដែលគេគ្របលើមកវាយបកយកឈ្នះវិញ ហើយកីឡាករបានយល់ពីការប្រកួតច្រើន”៕ប្រភព Marca