Costa ​អាច​នឹង​រង​ពិន័យ​ធ្ងន់​ក ​ក្រោយ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​កីឡាករ​ដទៃ

Douglas Costa ​អាច​នឹង​ត្រូវ​ពិន័យ​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​រូបគេ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​កីឡាករ​របស់​ក្រុម Sassuolo ​កាល​ពី​យប់មិញ​នេះ។

ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Sassuolo ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី ​នា​យប់មិញ​នេះ។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ អ្នក​គាំទ្រ​សប្បាយ​ចិត្ត ដោយសារ​តែ​ Cristiano

Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់ ​ក្រោយ​ខកខាន​ច្រើន​ប្រកួត។ តែ​ផ្ទុយ​ពី​ការ​សប្បាយ​ចិត្ត ​ក្រុម Juventus ​ក៏​អាច​នឹង​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ច្រើន​ប្រកួត​ផង​ដែរ​ ក្រោយ​ពី​រូបគេ​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ទៅ​លើ​កីឡាករ​ក្រុម​ម្ខាង​ទៀត។

  Costa ​ដែល​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម ​ទទួល​បាន​កាត​ក្រហម​នៅ​ចុង​ម៉ោង ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ​ខាង Sassuolo ។ មិន​ត្រឹម​តែ​ប៉ះ​ធម្មតា​ទេ ​គឺ​កីឡាករ​ប្រេ

ស៊ីល​រូប​នេះ បាន​ស្ដោះ​ទឹក​មាត់​ដាក់​គេ​តែ​ម្ដង ​ដែល​ជា​ការ​វិការ​មើល​ងាយ​ទៅ​លើ​ដៃ​គូ​ប្រកួត។ ក្រោយ​ពី​បាន​កាត​ក្រហម​នោះ​មក ​Costa ​អាច​នឹង​រង​ពិន័យ​បន្ថែម​ទៀត ​ដោយសារ​តែ​អំពើ​របស់​ខ្លួន​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT