បួនក្រុមមកពីខេត្ត នឹងចូលរួមអុកឡុកវគ្គ១៦ក្រុមចុងក្រោយ Hun Sen Cup

ពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ បានឈានដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ខេត្ត) ហើយ ដោយរកឃើញបួនក្រុម នឹងបន្តជម្រុះរកជើងឯកថ្នាក់ខេត្ត ខណៈពួកគេមានកៅអីវគ្គ ១៦ក្រុមចុងក្រោយរួចជាស្រេច ត្រៀមជួបសមាជិកទាំង ១២ នៃលីគកំពូលកម្ពុជា ។

ក្រុមទាំងបួននោះមានដូចជា៖ យុវជនសាលាបាល់ទាត់ជាតិបាទី U-18, ក្រុមបាល់ទាត់ខេត្តកោះកុង, ក្រុមបាល់ទាត់ខេត្តកំពត និងក្លិបបាល់ទាត់គិរីវង់អេហ្វស៊ី ។

សម្រាប់កម្មវិធីចាប់គូរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ ២០១៨ ថ្នាក់ខេត្ត ធ្វើឡើងនៅថ្ងៃច័ន្ទ ម៉ោង១១:00 នៅការិយាល័យ CNCC ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT