• ប៉ះ Liverpool យប់​នេះ ខាង AC Milan អត់​មាន Zlatan ទេ ដោយសារ​មូលហេតុ​នេះ

    នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៦ ​កញ្ញា ក្រុម​អង់គ្លេស​ Liverpool នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ AC Milan នៅ​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល UEFA Champions League។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មុន​ឈាន​ដល់​ការ​ប្រកួត​យើង​ទទួល​បាន​ដំណឹង​ច្បាស់ការ​ជា​មុន​ហើយ​ថា ខាង​ក្លឹប AC Milan នឹង​គ្មាន​កីឡាករ​សំខាន់ Zlatan Ibrahimovic នោះ​ទេ ដែល​មាន​ន័យ​ថា វា​ក៏​ជា​ការ​បន្ថយ​សម្ពាធ​សម្រាប់​តំបន់​ការពារ​របស់​ហង្ស​មួយ​ផង​ដែរ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កីឡាករ​ស៊ុយអែត​មាន​របួស​ផ្នែក​កំភួន​ជើង ដែល​គេ​ពុំ​បាន​ធ្វើ​ដំណើរ​មក​ជួយ​ក្រុម​នៅ​ទីក្រុង Merseyside យប់​នេះ​ឡើយ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​គ្រូ​លោក Stefano Pioli ថា Zlatan គេ​ចង់​ចូល​លេង​ដែរ តែ​តាម​ការ​សម្រេច​របស់​លោក​គឺ​មិន​ចង់​ប្រថុយ ដែល​អាច​នាំ​ឲ្យ​របួស​គេ​កាន់​តែ​ធ្ងន់​ ដូច្នេះ​ស៊ូ​ឲ្យ​សម្រាក ដើម្បី​ត្រលប់​ទៅ​ប្រកួត​បន្ទាប់​វិញ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បញ្ជាក់​ថា Liverpool និង AC Milan មាន​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​តែ ២ លើក​ប៉ុណ្ណោះ​នៅ​ពាន​អឺរ៉ុប ដោយ​លើក​ទី ១ ហង្ស​យក​ឈ្នះ ៣-២ នៅ​បាល់​ប៉េណាល់ទិ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UCL ឆ្នាំ ២០០៥ ហើយ​លើក​ទី ២ ហង្ស​ចាញ់ ១-២ នៅ​ឆ្នាំ ២០០៧៕

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប្រភព៖ TalkSport

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT