• Kaka ថា​ម្នាក់​នេះ ជា​កីឡាករ​លេខ ១ កំពុង​ល្អ​ដាច់​គេ​ហើយ​ក្នុង​លោក

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អតីត​តារា​ឆ្នើម​របស់​ក្លឹប AC Milan លោក Kaka បាន​បង្ហាញ​ការ​ជឿជាក់​ថា ខ្សែ​ប្រយុទ្ធ​ Romelu Lukaku គឺ​ជា​កីឡាករ​ដ៏​ល្អ​ដាច់​គេ​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន។ នេះ​ជា​ការ​លើក​ឡើង ក្រោយ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ទើប​រក​បាន​គ្រាប់​បាល់​ថ្មីថ្មោង​ឲ្យ Chelsea ទល់ Zenit នៅ UCL វគ្គ​ចែក​ពូល​កន្លង​ទៅ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប្រាប់​សារព័ត៌មាន Gazzetta dello Sport លោក Kaka និយាយ៖ “Romelu គឺ​លេខ ១ គេ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់ Adriano កាល​គាត់​ស្ថិត​នៅ​កម្រិត​ដ៏​ល្អ​បំផុត ភាព​រឹងមាំ​នៃ​រាងកាយ ឈ្លាសវៃ ការ​ប្រើប្រាស់​ល្បឿន ដោយ​កាល​ពី​ឆ្នាំ​ទៅ Inter Milan ក៏​ធ្វើ​បាន​យ៉ាង​ល្អ​ដែរ ហើយ​ពួក​គេ​សក្ដិសម​នឹង​ឈ្នះ​ពាន​រង្វាន់”។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បញ្ជាក់​ថា Lukaku បាន​ចាយ​ពេល ៣ រដូវ​កាល​នៅ Chelsea ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០១៤ តែ​ពេល​នោះ​គេ​លេង​មិន​បាន​ល្អ​ទេ ទើប​តែ​ត្រលប់​មក​វិញ​សារ​នេះ គេ​រក​បាន ៤ គ្រាប់​ហើយ​ដោយ​មាន ៣ គ្រាប់​នៅ PL និង ១ គ្រាប់​នៅ UCL។ បច្ចុប្បន្ន​ក្លឹប​តោ​ខៀវ Chelsea ក៏​កំពុង​មាន​ពិន្ទុ​នាំ​មុខ​ជាមួយ​នឹង​ក្លឹប Man Utd, Liverpool សម្រាប់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ផង​ដែរ៕

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប្រភព៖ Sportskeeda

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT