ថ្មី​ចេះ! Radamel Falcao លេង​តំណែង​ប្រយុទ្ធ តែ​បែរ​ជា​ជ្រើស​លេខ​អាវ​នេះ​នៅ​ក្លឹប​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Radamel Falcao បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ចុង​ក្រោយ​មួយ ដែល​ជ្រើសរើស​លេខ​អាវ​មើល​ទៅ​ខុស​ទំនង​ពី​កីឡាករ​ទូទៅ។ ជាមួយ​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Rayo Vallecano ក្រោយ​ពី​ផ្តាច់​កុងត្រា​នៅ Galatasary សម្រាប់​បុរស​វ័យ ៣៥ ឆ្នាំ បាន​ជ្រើស​យក​អាវ​លេខ ៣ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​អាវ​លេខ​ ៣ ភាគ​ច្រើន ជា​របស់​ខ្សែ​ការពារ ឬ​ខ្សែ​បម្រើ​ប្រើប្រាស់​ទេ ហើយ​កម្រ​មាន​ណាស់ ដែល​ខ្សែ​ប្រយុទ្ធ​ប្រើ​អាវ​លេខ ៣ ឬ​លេខ​ទាប​ជាង​លេខ ៧ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ សាមី​ខ្លួន​ហាក់​ពេញ​ចិត្ត ហើយ​និយាយ​អំពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ដែល​កំពុង​ឈរ​នៅ​លេខ ១២ ក្នុង​តារាង La Liga បែប​នេះ​ថា៖ “នេះ​ជា​ឱកាស​សម្រាប់​អាជីព​របស់​ខ្ញុំ ​ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​មក​ចូលរួម នៅ​កន្លែង​ដែល​ផ្តល់​ទំនុក​ចិត្ត ផ្តល់​ឲ្យ​ខ្ញុំ​នៅ​ចំណែក​ក្នុង​ក្រុម​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​ស្គាល់​កីឡាករ​មួយ​ចំនួន​នៅ​ទី​នេះ​ពី​មុន​មក​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា Falcao ក៏​ធ្លាប់​ជា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Chelsea, Man Utd និង Atletico Madrid ជា​ដើម​ផង​ដែរ។ សរុប​ស្ថិតិ​ជា​រួម​របស់​គេ កីឡាករ​សញ្ជាតិ​កូឡុំប៊ី​បង្ហាញ​ខ្លួន​សរុប ៥១០ ប្រកួត រក​បាន ២៩៥ គ្រាប់​និង Assist ៥៤ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT