Mendy ចាញ់​តែ​អ្នកចាំទី​ម្នាក់​គត់ ក្នុង​ការ​ទប់​បាល់​ Clean Sheet ១០ លើក​ប្រើ​ពេល​ខ្លី​បំផុត

អ្នកចាំទី​ក្លឹប​តោ​ខៀវ Chelsea គឺ Edouard Mendy នៅ​ប្រកួត​ទល់ Zenit កាល​ពី​យប់​មិញ បាន​រក្សា​បាល់ Clean Sheet ​មិន​ឲ្យ​ចូល​ទី​បន្ត​ទៀត​ហើយ ក្រោយ​ពី​ចប់​ការ​ប្រកួត​ក្រោម​លទ្ធផល ១-០ ទៅ​លើ​ក្រុម​រុស្ស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល Mendy អាច​សង្រ្គោះ​បាល់ Clean Sheet ១០ លើក​នៅ​ព្រឹត្តិការណ៍ UEFA Champions League នៅ​ការ​បង្ហាញ​ខ្លួន​លើក​ទី ១៣​ ដែល​វា​ក៏​ជា​កំណត់ត្រា​ដ៏​ល្អ​មួយ​ផង​ដែរ។ យ៉ាង​ណា​កីឡាករ​សេណេហ្គាល់ នៅ​ចាញ់​ស្ថិតិ​ចាស់​របស់​អតីត​អ្នកចាំទី​ក្លឹប Real Madrid គឺ Keylor Navas ដែល​បុរស​សញ្ជាតិ​កូស្តារីកា​ចាយ​ពេល​ប្រកួត​តិច​ជាង ពោល​ត្រឹម ១១ ប្រកួត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​​បញ្ជាក់​ថា បុរស​វ័យ ២៩ ឆ្នាំ មាន​ស្ថិតិ​ល្អ​តាំង​ពី​ផ្ទេរ​មក​លេង​ថ្មីថ្មោង​ឲ្យ Chelsea កាល​ពី​រដូវ​កាល​មុន ហើយ​កាល​ក្លឹប​អង់គ្លេស​ទិញ ចាយ​អស់​តែ ២២ លាន​ផោន​ប៉ុណ្ណោះ។ គេ​គឺ​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​ក្រុម​របស់​លោក Thomas Tuchel ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​ចាស់៕
ប្រភព៖ AF

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT