កីឡាករលោក Keisuke Honda កាលពីថ្ងៃអង្គារកន្លងទៅនេះ បានប្រកាសនៅកិច្ចព្រមព្រៀងទៅចូលរួមជាមួយក្លឹបថ្មី FK Suduva Marijampole នៅឯលីគលំដាប់ទី ១ របស់ប្រទេសលីទុយអានី។
អតីតតារាឆ្នើមនៅក្លឹប AC Milan បានខកខានការឈរជើងនៅក្លឹបរយៈពេល ២ ខែជាមួយក្លឹបចុងក្រោយ Neftchi Baku នៅឯប្រទេសអាហ្សេបៃហ្សង់ ហើយឥឡូវសម្រេចផ្ទេរមកក្លឹបថ្មី ជាមួយសុពលភាពកុងត្រាបណ្តោះអាសន្នដល់ចុងឆ្នាំ ២០២១។ កីឡាករជប៉ុននឹងប្រើប្រាស់អាវលេខ ៣ នៅក្លឹបទី ១០ របស់ខ្លួន។
គួរបញ្ជាក់ថា បុរសវ័យ ៣៥ ឆ្នាំ បានក្លាយជាកីឡាករទីមួយដែលបានទៅចូលរួមនៅក្លឹបក្នុងទ្វីបជាច្រើន មានតាំងពីអាស៊ី អឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងអាមេរិកខាងត្បូង។ មានតែទ្វីបអាហ្វ្រិកមួយគត់ ដែល Honda មិនទាន់បានទៅចូលរួម៕
ប្រភព៖ TransferMarkt