• David Alaba៖ “កុំ​ប្រៀបធៀប​ខ្ញុំ​ទៅ​នរណា​ បើ​អាវ​លេខ ២៧ ប្រើ​​បាន ម្ល៉េះ​ខ្ញុំ​ពាក់​ហើយ”

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រោយ​ទទួល​យក​អាវ​លេខ ៤ ដែល​ជា​លេខ​អាវ​ចាស់​របស់​អតីត​វីរបុរស Sergio Ramos ​ទើប​តែ​ចាកចេញ​ទៅ មតិ​ខ្លះ​ក៏​បាន​ដាក់​សម្ពាធ​ជា​ខ្លាំង​ទៅ​លើ​ខ្សែ​ការពារ​សញ្ជាតិ​អូទ្រីស​គឺ David Alaba ដែល​នាំ​ឲ្យ​សាមី​ខ្លួន​ហាក់​មាន​អារម្មណ៍​មិន​សូវ​ជា​រីករាយ​នោះ​ទេ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    Real Madrid ត្រៀម​នឹង​ប៉ះ Inter Milan នៅ UCL រាត្រី​នេះ ហើយ​វា​ក៏​ជា​ប្រកួត​ដំបូង​សម្រាប់ Alaba នៅ​ពាន​រង្វាន់​អឺរ៉ុប​ជាមួយ​ក្លឹប​ថ្មី​ក្នុង​ទីក្រុង​អេស្ប៉ាញ។ និយាយ​ប្រាប់ Sport Bild ខ្សែ​ការពារ​ខាង​លើ​ថា៖ “លេខ ២៧ ជា​លេខ​ខ្ញុំ​ធ្លាប់​ប្រើប្រាស់​កាល​នៅ Bayern Munich តែ​នៅ La Liga មិន​អនុញ្ញាត ហើយ​ក្លឹប​ចង់​ឲ្យ​ខ្ញុំ​ពាក់​អាវ​លេខ ៤”។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    លោក​បន្ត៖ “Sergio Ramos គឺ​ជា​វីរបុរស​មួយ​រូប ការ​បង្ហាញ​ចេញ​មក​របស់​គាត់​ទាំង​ក្នុង​និង​ក្រៅ​ទីលាន គឺ​ជា​គំរូ​ដ៏​ល្អ​មួយ តែ​នេះ​ខ្ញុំ​ជា Alaba ខ្ញុំ​មិន​ចង់​ទទួល​បាន​ការ​ប្រៀបធៀប​ទៅ​អ្នក​ដទៃ​ទេ ខ្ញុំ​ចង់​បង្កើត​ប្រវត្តិសាស្រ្ត​ដោយ​ខ្លួន​ឯង​នៅ​ទី​នេះ”។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    Alaba ក៏​បាន​បន្ថែម​ដល់​ឈ្មោះ​មិត្ត​រួម​ក្រុម​ថ្មី ដែល​ខ្លួន​ចូលចិត្ត​បំផុត គឺ​ជា​កីឡាករ​អាល្លឺម៉ង់ Toni Kroos។ គេ​និយាយ៖ “យើង​ជួប​គ្នា​ដំបូង​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់ យើង​ញញឹម​ដាក់​គ្នា ដោយ Toni គេ​ជួយ​ខ្ញុំ​ច្រើន​ណាស់​នៅ​ចំណុច​ចាប់ផ្តើម​ដំបូង ពោល​គេ​ជា​ចំណែក​សំខាន់​ដែល​ជួយ​ឲ្យ​ខ្ញុំ​សម្រប​ខ្លួន​បាន​ឆាប់​រហ័ស ហើយ​ភរិយា​របស់​គេ​ក៏​ល្អ​ដូច​គ្នា​ដាក់​ភរិយា​របស់​ខ្ញុំ”៕

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT