ខ្សែប្រយុទ្ធឆ្នើម Karim Benzema បានបង្ហាញការយល់ឃើញមួយចំនួន មុនឈានដល់ការប្រកួតទល់ក្លឹប Inter Milan នៅរាត្រីនេះ ដោយនិយាយថា ការប្រកួត Champions League សម្រាប់លោកគឺគ្មានក្រុមណាដែលមានប្រៀបជាងក្រុមណាទេ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងនិយាយ៖ “សម្រាប់ខ្ញុំ Champions League ជាព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ដែលមានសម្ពាធបំផុតមួយ ហើយសម្រាប់ខ្ញុំគ្មានក្រុមណាសង្ឃឹមខ្ពស់ជាងគេអ្វីនោះទេ ដោយនៅលើទីលាន យើងគិតថាក្រុមមួយនឹងឈ្នះ ហើយក្រុមបន្ទាប់មួយទៀតក៏នឹងឈ្នះ ដោយយើងកំពុងមានក្រុមល្អមួយ ដែលយើងនឹងព្យាយាមប្រជែងយកវាឲ្យបាន”។
បន្តនិយាយដល់មិត្តរួមក្រុម Vinicius Junior ដែលរដូវកាលនេះ គេរកបាន ៤ គ្រាប់ឲ្យក្លឹប Real Madrid សម្រាប់រៀមច្បង Benzema បន្ត៖ “Vinicius គឺជាកីឡាករវ័យក្មេងមួយ ដែលពោរពេញដោយបទពិសោធន៍នៅក្លឹប ហើយក្រៅពីការរកគ្រាប់បាល់គេក៏បានជួយយើងនៅកត្តាផ្សេងទៀត ដូចជាការប្រើប្រាស់ល្បឿនរបស់គេ ដូច្នេះខ្ញុំជឿថា ខ្ញុំអាចជួយគេឲ្យបន្តជោគជ័យជាងនេះ គេជាកីឡាករកំពូលមួយ”៕
ប្រភព៖ Marca