ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ត្រៀមនឹងបញ្ចេញកញ្ចប់ថវិកាធំនៅរដូវក្តៅខាងមុខ លើការនាំយកខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Sociedad គឺ Mikel Oyarzabal។
នេះគេបានក្លាយជាគោលដៅអាទិភាព សម្រាប់ City នៅរដូវក្តៅឆ្នាំ ២០២២ ពោលបន្ទាប់ពីក្លឹបខកខានការយកបាន Harry Kane ហើយពេលខាងមុខ ទំនងជាត្រៀមបាត់បង់ Bernardo Silva ម្នាក់ថែមទៀត។
សម្រាប់បុរសវ័យ ២៤ ឆ្នាំ បានក្លាយជាកីឡាករដ៏សកម្មមួយឲ្យ Sociedad ដោយរដូវកាលមុន ៣៣ ប្រកួតគេក៏រកបាន ១១ គ្រាប់និង Assist ៨ លើកផងដែរ។ បើតាមសារព័ត៌មាន Eurosport ចុះផ្សាយថា City អាចជានឹងចាយតម្លៃផ្តាច់កុងត្រា ៦៧ លានផោនយកគេផ្តាច់ចេញពីក្លឹបអេស្ប៉ាញតែម្តងនៅបញ្ចប់រដូវកាល។
រំឭកថា ក្លឹបមេឃខៀវក៏ទើបតែចាយលុយធំ ១០០ លានផោនហើយថ្មីថ្មោងដែរ លើការនាំយក Jack Grealish ចេញពី Aston Villa តែយ៉ាងណាតំបន់ប្រយុទ្ធនៅតែមើលឃើញថាជាចន្លោះប្រហោង ហើយត្រូវការអ្នកថ្មីមកជំនួសឲ្យច្បាស់លាស់ម្នាក់នៅពេលខាងមុខ៕
ប្រភព៖ Eurosport