ក្រុមរបស់លោក Jurgen Klopp ដែលស្ថិតក្នុងពូល B នឹងត្រូវតតាំងម្ចាស់ជើងឯកពានអឺរ៉ុប ៧ សម័យកាល AC Milan, ក្រុមការពារជើងឯក La Liga គឺ Atletico Madrid និងម្ចាស់ជើងឯកឆ្នាំ ២០០៤ គឺ Porto។
យ៉ាងណានៅរាត្រីនេះ Liverpool នឹងបើកឆាកត្រូវប៉ះ AC Milan មុនគេ ហើយលោក Klopp ក៏បាននិយាយមុនបើកការប្រកួតថា៖ “នេះជាពូលដែលពិបាកបំផុត តាំងពីខ្ញុំធ្លាប់ដឹកនាំ Liverpool ដោយគ្មានអ្វីដែលគួរឲ្យសង្ស័យនោះទេ”។
ដោយឡែកជាមួយនឹងការត្រៀមផ្លាស់ប្តូរ ប្រព័ន្ធលេងថ្មីពី ៣២ ក្រុមមកឡើងជា ៣៦ ក្រុមនៅរដូវកាលឆ្នាំ ២០២៤ លោក Klopp ក៏បន្ត៖ “ខ្ញុំមិនយល់ទេថាហេតុអ្វីដែលមនុស្សជាច្រើននិយាយអំពីការផ្លាស់ប្តូរនៅ Champions League ដោយវាគឺជារឿងត្រឹមត្រូវទៅវិញទេ ខ្ញុំចូលចិត្តដូចជាការប្រកួតពេលនេះជាង”។
គួររំឭកថា ស្ថិតិរបស់គ្រូវ័យ ៥៤ ឆ្នាំជាមួយ Liverpool នៅពាន UEFA Champions League គឺឆ្លងកាត់ ៤៤ ប្រកួត ឈ្នះ ២៥ លើក ស្មើ ៨ លើក និងចាញ់ ១១ លើក រួចធ្លាប់លើកពានកាលពីឆ្នាំ ២០១៩ ម្តង៕
ប្រភព៖ BeSoccer