• Lukaku បន្ដរកគ្រាប់បាល់បានទៀតជួយ Chelsea នៅ UCL

    ខ្សែប្រយុទ្ធ Romelu Lukaku រកបាន១គ្រាប់ជួយក្រុម Chelsea យកឈ្នះលើក្រុម Zenit St Petersburg ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតដំបូងនៅ UEFA Champions League ។

     

    ក្រុមការពារតំណែងជើងឯក Chelsea បើកឆាកពាន UCL ទល់ក្រុម Zenit នៅយប់មិញ ពួកគេនៅតែអាចស្វែងរក៣ពិន្ទុបានដដែល។ ដោយ១គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយខ្សែប្រយុទ្ធទើបទិញចូល Lukaku នៅនាទី៦៩។ ១គ្រាប់នេះជាគ្រាប់បាល់កើតឡើងតែ១គត់ក្នុងការប្រកួត បើទោះជា Chelsea ព្យាយាមបន្ដទៀតក៏មិនមានគ្រាប់បាល់កើតឡើងដែរ។

    ខ្សែប្រយុទ្ធ Lukaku ចូលលេងឱ្យក្រុម Chelsea ៤ប្រកួតមកនេះ រកបាន៤គ្រាប់ហើយ។ កីឡាករបែលហ្សិករូបនេះ ទទួលបានទំនុកចិត្តពីសំណាក់គ្រូបង្វឹកលោក Tuchel ខ្លាំងមែនទែន ដោយជាប់ជម្រើស១១នាក់ដំបូងគ្រប់ប្រកួតហើយ៕ប្រភព Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT