​ចុង​ក្រោយ! Ronaldo ​រក​គ្រាប់​បាល់​ឱ្យ Juventus ​ឃើញ​ហើយ

Cristiano Ronaldo ​រក​ឃើញ​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម​ Juventus ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ ​Sassuolo ​២-១។

ឆ្លង​កាត់​៣​ប្រកួត​មុន​នោះ Ronaldo ​រក​មិន​បាន​១​គ្រាប់​សោះ ​បើ​ទោះ​ជា​មាន​ឱកាស​ល្អ​ច្រើន​យ៉ាង​ណា​ក្ដី។ យ៉ាងណាមិញ ​ការ​ប្រកួត​យប់មិញ​នេះ ​រូបគេ​អាច​ទម្លាយ​សំណាញ់​ទី​បាន​វិញ​ហើយ ​ដោយ​រក​បាន​២​គ្រាប់​តែ​ម្ដង ​ក្នុង​ជ័យជម្នះ​២-១។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​ក៏​បាន​និយាយ​ដែរ​ថា ​សម្ពាធ​បាន​កើត​ឡើង​មក​លើ​ខ្លួន ក្រោយ​ពី​រក​គ្រាប់​បាល់​មិន​បាន ប៉ុន្តែ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​នៅ​យប់មិញ ​អ្វី​គ្រប់​យ៉ាង​បាន​ត្រលប់​មក​រក​ភាព​ល្អ​វិញ​ហើយ។

លោក  Massimiliano Allegri ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ដែរ​ថា ​គ្រាប់​បាល់​របស់ Ronaldo ​នេះ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ។ ពួកគេ​ទន្ទឹម​រង់ចាំ​មើល​ស្ដាយ​អបអរ​នេះ ​ជាមួយ​អាវ Juventus ​ច្រើន​ប្រកួត​មក​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT