សុទ្ធ​តែ​កំពូល​អ្នក​ស៊ុត​តាំង​ពី​លើ​ដល់​ក្រោម នេះ​ឈុត ១១ រូប​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ UCL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត UEFA Champions League វគ្គ​ចែក​ពូល រដូវ​កាល​ថ្មី ២០២១/២២ នឹង​ឈាន​ចូល​មក​ដល់​ទៀត​ហើយ​នៅ​យប់​នេះ ដែល​មាន​គូ Young Boys ទល់ Man Utd ជា​ជំនួប​បើក​ឆាក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង ១១:៤៥ នាទី​យប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​សម្រាប់​ព្រឹត្តិការណ៍​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប​ ការ​រក​គ្រាប់​បាល់​គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ ខុស​ពី​ការ​លេង​នៅ​លីគ​ប្រចាំ​ប្រទេស​នីមួយៗ ព្រោះ​អី​វា​ជា​ការ​ប្រមូល​ផ្តុំ​នៅ​ក្រុម​ខ្លាំង​មក​ប្រកួតប្រជែង​គ្នា ហើយ​ក្រុម​ដែល​អាច​ស៊ុត ៤-៥ គ្រាប់ ឬ​ឈាន​ដល់ ៨ គ្រាប់/ប្រកួត គឺ​ជា​រឿង​ដែល​មិន​ធម្មតា​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​នៅ​រាត្រី​នេះ កាន់​តែ​ជក់ចិត្ត CTS Sports សូម​លើក​ជ្រុង​មួយ​មក​បង្ហាញ ដោយ​ពាក់ព័ន្ធ​នឹង​ឈុត ១១ រូប ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត រាប់​តាំង​ពី​តំណែង​អ្នកចាំទី ដល់​ប្រយុទ្ធ។ ក្នុង​នោះ​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាំទី: Hans-Jorg Butt ដែល​នេះ​គឺ​ជា​អ្នកចាំទី​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ UCL ដោយ​លោក​រក​បាន ៣ គ្រាប់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​សុទ្ធ​សឹង​ជា​គ្រាប់​បាល់​ទល់​ក្លឹប Juventus តែ​ជា​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ ៣ ផ្សេងៗ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ស្លាប​ឆ្វេង: Roberto Carlos បង្ហាញ​ខ្លួន​នៅ UCL ច្រើន​ជាង ១០០ ប្រកួត លើក​ពាន​បាន ៣ លើក សម្រាប់ Carlos ក៏​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​រក​បាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​ ធ្វើ​បាន​ដល់​ទៅ ១៦ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​កណ្ដាល: Sergio Ramos សម្រាប់​តារា​ឆ្នើម​វ័យ ៣៥ ឆ្នាំ​ឯ​ណេះ​វិញ បង្ហាញ​ខ្លួន​ជិត ១៣០ ប្រកួត​នៅ UCL លោក​អាច​រក​បាន ១៥ គ្រាប់​និង Assist ៨ លើក ដូច្នេះ Ramos អាច​មាន​ឱកាស​បំបែក​កំណត់ត្រា​របស់ Carlos ​នៅ​ពេល​ខាង​មុខ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​កណ្តាល: Gerard Pique កីឡាករ​ធ្លាប់​លើក​ពាន UCL ៤ សម័យ​កាល បាន​បង្ហាញ​ខ្លួន​ជិត ១២០ ប្រកួត​ ហើយ​រក​បាន ១៥ គ្រាប់​ស្មើ​នឹង Ramos ដែរ។ អ្វី​ដែល​គេ​ចងចាំ​បំផុត គឺ​គ្រាប់​បាល់ ២ គ្រាប់​ផ្ទួន​គ្នា​របស់ Pique កាល​លេង​ទល់ Inter Milan នៅ​រដូវ​កាល ២០០៩/១០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ស្លាប​ស្តាំ: Dani Alves បង្ហាញ​ខ្លួន​ច្រើន​ជាង ១០០ ប្រកួត​នៅ UCL សម្រាប់​កីឡាករ​ប្រេស៊ីល អាច​រក​បាន ១២ គ្រាប់​និង Assist ១៦ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​ស្លាប​ឆ្វេង: Ryan Giggs ការ​ចាយ​ពេល​ជាង ២ ទសវត្ស​ជាមួយ Man Utd សម្រាប់​អតីត​កីឡាករ​សញ្ជាតិ​វែល អាច​រក​បាន ២៨ គ្រាប់​និង Assist ៤៦ លើក​នៅ UCL។

ខ្សែ​បម្រើ​កណ្តាល: Frank Lampard ជា​អ្នក​ស៊ុត​តាម​ស្មើ​ឲ្យ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់ Man Utd កាល​ពី UCL ឆ្នាំ ២០០៨ តែ​ស្តាយ​ចុង​ក្រោយ​ចាញ់​បិសាច​ក្រហម ក្រោយ​ការ​ស៊ុត​ប៉េណាល់ទី​កាត់សេចក្តី។ Lampard រក​បាន​ ២៣ គ្រាប់​សរុប​នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​ស្លាប​ស្តាំ: David Beckham អតីត​ម្ចាស់​ជើង​ឯក UCL ជំនាន់​ឆ្នាំ ១៩៩៩ និង​ជា​កីឡាករ​ដែល​មាន​ជំនាញ​ក្នុង​ការ​ស៊ុត​បាល់ Free Kick អាច​រក​បាន ១៦ គ្រាប់​សរុប​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប Man Utd និង Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង: Cristiano Ronaldo ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត​ពាន UCL ដោយ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ធ្វើ​បាន ១៣៤ គ្រាប់​នៅ​ការ​លេង​ឲ្យ​ក្លឹប​ ៣ ផ្សេង​គ្នា។ នៅ​រដូវ​កាល ២០១៣/១៤ CR7 មាន​សន្ទុះ​គ្រាប់​បាល់​ខ្លាំង ដោយ​រក​បាន​ដល់​ទៅ ១៧ គ្រាប់​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​កណ្តាល: Robert Lewandowski នៅ​រដូវ​កាល ២០១៩/២០ គ្រា​ដែល Bayern Munich លើក​ពាន UCL សារ​នោះ​កីឡាករ​ប៉ូឡូញ​រក​បាន ១៥ គ្រាប់​នា​រដូវ​កាល​ទោល។ គ្រាប់​បាល់​សរុប​របស់ Lewandowski មាន​ដល់ ៧៣ គ្រាប់​ ហើយ​រឿង​ដែល​គេ​ចងចាំ​ឥត​ភ្លេច គឺ​លោក​ជា​កីឡាករ​ស៊ុត ៤ គ្រាប់​ប្រើ​ពេល​ខ្លី​បំផុត ពោល​ត្រឹម​តែ ១៤ នាទី​ទល់​ក្លឹប Crvena Zvezda។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ: Lionel Messi បន្ទាប់​ពី Ronaldo គឺ Messi នេះ​ហើយ​ជា​អ្នក​រក​បាន​ច្រើន​គ្រាប់​បំផុត ពោល​គឺ ១២០ គ្រាប់។ ប៉ុន្តែ​ Messi មាន​កំណត់ត្រា​គួរ​ឲ្យ​ចងចាំ​មួយ នោះ​គឺ​ជា​ការ​ស៊ុត​ទល់​ក្លឹប​ទាំង ៣៦ ច្រើន​បំផុត​នៅ UCL ហើយ​លោក​ក៏​ធ្លាប់​រក​បាន ៥ គ្រាប់/ប្រកួត​ផង​ដែរ​កាល​ពី​ឆ្នាំ ២០១២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT